ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូ​រី​។ ជនសង្ស័យ​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១.​ឈ្មោះ រឿ​ម ស្រស់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​(​មុខរបរ​ជួញដូរ​គ្រឿងញៀន​) ២.​ឈ្មោះ សៅ សែ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​មុខរបរ​ជួញដូរ​គ្រឿងញៀន​) ៣.​ឈ្មោះ សេ វិ​ឆ័​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​មុខរបរ​ជួញដូរ​គ្រឿងញៀន​) ៤.​ឈ្មោះ ម៉​ន សុខ​លី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​) ៥.​ឈ្មោះ ដឿ សុ​ខៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​) ៦.​ឈ្មោះ តាន់ សៀវ​អ៊ា​ង ភេទ​ស្រី​អាយុ​១៨​ឆ្នាំ (​ប្រើប្រាស់​គ្រឿងញៀន​) ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​នេះ រស់នៅ​ស្រុក​មង្គល​បូ​រី​។

លោក​វរៈសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​នៅ​ពេល​ដែល​ឃាត់ខ្លួន​ជន សង្ស័យ​ប្រុស ស្រី​៦​នាក់ គឺ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​មាន​ប្រុស​ស្រី​៦​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ហៅ​ខេ​ទឹកកក​ចំនួន​៧​ថង់​តូច​) រឹបអូស​មាន​ទូរស័ព្ទ​ចំនួន​៦​គ្រឿង​

។ លោក​បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​៦​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​ន​បាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ លោក​បន្ថែម​ថា យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បន្ថែម​ទៀត ព្រោះថា​បទល្មើស​គ្រឿងញៀន​បង្ក្រាប​បាន​ស្ទើ​រាល់​ថ្ងៃនេះ បង្ក្រាប​បាន​តែ​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ត្រូវ​ស្រាវជ្រាវ​រក​ចាប់​ឈ្មួញ​ដែល​ជួញដូរ​ធំ​ទើប​ទប់ស្កាត់​គ្រឿងញៀន​បាន​៕