ស្រ្តី​ម្នាក់​​​បាន​រាយការណ៍​ទៅ​​ប៉ូលិស​ថា​ សត្វ​ Pokemon ​បាន​ចាប់​រំលោភ​នាង

កាលពីពេលថ្មីនេះស្រ្តីជនជាតិរុស្ស៊ីម្នាក់ដែលមិនត្រូវបានគេបង្ហាញឈ្មោះ បានរាយការណ៍ទៅកាន់ប៉ូលិសថា សត្វ Pokemon បានរំលោភនាង ខណៈពេលដែលនាងកំពុងតែដេកនៅលើគ្រែ។

នាងបានបន្តថា នៅមិនពេលចូលគេង នាងបានលេងហ្គេម Pokemon Go ដ៏ពេញនិយមមួយនេះ នៅពេលដែលនាងភ្ញាក់ឡើងនាងក៏បានទាញទូរសព្ទដើម្បីលេងហ្គេមនេះទៀត ប៉ុន្តែស្រាប់នាងបានឃើញសត្វ Pokemon ដ៏ធំមួយកំពុងនៅពីលើខ្លួនរបស់នាង ហើយវានិយាយថា វាបានចាប់រំលោភនាង ជាងនេះទៅទៀតវាបានបាត់ខ្លួននៅពេលដែលនាងបានលោតចេញពីគ្រែ នេះបើយោងតាមរបាយការណ៍ប៉ូលិសដែលដកស្រង់ពីសម្ដីរបស់ស្ត្រីម្នាក់នោះ។

បើយោងតាមការចុះផ្សាយរបស់វេបសាយព័ត៌មានមួយរបស់រុស្ស៊ីបានបញ្ជាក់ថា ប៉ូលិសមិនបានជឿលើរឿងទាំងនោះទេ ហើយបានប្រាប់នាងឲ្យទៅរកពេទ្យផ្លូវចិត្តទៀតផង។ ចំណែកឯលោក Ivan Makarov  ដែលជាមិត្តភក្តិនឹងស្រ្តីម្នាក់នោះបានប្រាប់ថា នាងធ្លាប់បានប្រាប់លោកថានៅក្នុងផ្ទះរបស់នាងមានសត្វ Pokemon ជាច្រើន ហើយឆ្កែរបស់នាងក៏បានធុំក្លិនសត្វទាំងនោះផងដែរ ឆ្កែរបស់នាងបានព្រុសនៅទីកន្លែងដែលនាងរកឃើញសត្វ Pokemon តាមរយៈទូរសព្ទដៃ លោក Makarov បានបន្ថែមថា នៅពេលនេះនាងបានយល់ព្រមធ្វើតាមដំបូន្មានរបស់ប្ដីនាងក្នុងការទៅជួបជាមួយនឹងពេទ្យផ្លូវចិត្តហើយ

  • ស្រ្តី​ម្នាក់​​​បាន​រាយការណ៍​ទៅ​​ប៉ូលិស​ថា​ សត្វ​ Pokemon ​បាន​ចាប់​រំលោភ​នាង已关闭评论
  • 30 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ចំនេះដឹង
Tags: