កា​តុ ចំណាយ​មិន​ទាប​ជាង ៥០០ ដុល្លារ ក្នុង​ខែ ចំពោះ​ជំងឺ​ស្វាមី​

6 Videos


សុខ ចាន់ធីតា ហៅ កាតុ ចំណាយប្រាក់មិនក្រោមពី ៥០០ ដុល្លារ ក្នុងមួយខែដើម្បីទិញថ្នាំព្យាបាលជំងឺ របស់ប្តី គឺលោក សុគន្ធី ហៅ ខ្យង ដែលបានធ្លាក់ខ្លួនឈឺដោយសារជំងឺ ត្បៀតសរសៃឈាមបេះដូង ហើយបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែកន្លងមកហើយ ។ ថ្វីដ្បិតតែអាការៈជំងឺរបស់លោកបានធូរស្រាលក៏ពិតមែន ប៉ុន្តែលោកត្រូវបន្ត លេបថ្នាំពេញមួយជីវិត ។

កា​តុ ចំណាយ​មិន​ទាប​ជាង ៥០០ ដុល្លារ ក្នុង​ខែ ចំពោះ​ជំងឺ​ស្វាមី​

លោក សុគន្ធី ហៅ ខ្យង ប្តីតារាកំប្លែងល្បីនាង សុខ ចាន់ធីតា ហៅ កាតុ បានធ្លាក់ខ្លួនឈឺភ្លាមៗដោយសារ ជំងឺត្បៀតសរសៃឈាមបេះដូងកាលពីដើមខែ មិថុនា កន្លងទៅនេះ ឥឡូវនេះបានធូស្រាលបន្តិចហើយ ប៉ុន្តែ ទោះបីជាអាការៈជំងឺបានគ្រាន់បើជាងមុនយ៉ាងណាក្តី លោកនៅតែមិនអាចធ្វើការងារបានដូចមុន នៅឡើយទេ ហើយប្រហែលជាមួយឆ្នាំទៀតទើបអាចជាដូចដើមវិញ ។

កា​តុ ចំណាយ​មិន​ទាប​ជាង ៥០០ ដុល្លារ ក្នុង​ខែ ចំពោះ​ជំងឺ​ស្វាមី​

ទោះជាសភាពជំងឺបាន ធូរស្រាលបន្តិចក៏ពិតមែន ប៉ុន្តែត្រូវបន្តលេបថ្នាំជាប្រចាំទើបអាចថែរក្សាសុខភាពបាន។ ចំណែកការចំណាយលើការទិញថ្នាំពេទ្យវិញ កាតុ បានប្រាប់ថានាងបានចំណាយថវិកា មិនក្រោម ៥០០ ដុល្លារទេក្នុងមួយខែ ហើយបើគិតពីតម្លៃនៃការព្យាបាលតាំងពីដើមរហូតដល់បច្ចុប្បន្ន នាងបានបង្ហើបថា ប្រហែលជាជាង២ម៉ឺនដុល្លារហើយ ។

កា​តុ ចំណាយ​មិន​ទាប​ជាង ៥០០ ដុល្លារ ក្នុង​ខែ ចំពោះ​ជំងឺ​ស្វាមី​

គួរបញ្ជាក់ថា លោក សុគន្ធី ប្តីតារាកំប្លែង សុខ ចាន់ធីតា ហៅ កាតុ បានធ្លាក់ខ្លួនឈឺ ហើយក៏បញ្ជូនទៅ ទៅបន្ទប់សង្គ្រោះបន្ទាន់កាលពីដើមខែ មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសារជំងឺត្បៀតសរសៃ ឈាមបេះដូង ហើយបច្ចុប្បន្ន ប្តីតារាកំប្លែងរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ៕

ជួន នូវ