អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​

6 Videos


អ្នកម្តាយជនជាតិអូស្ត្រាលីម្នាក់ បានសម្រាលកូនប្រុស ក្នុងសភាវៈខុសប្រក្រតី គឺមានពោះចំហ ធ្វើឱ្យគ្រឿងខាងក្នុងលៀនចេញមកក្រៅគួរឱ្យអាសូរ ។ វេបសាយដេលីម៉េល បានផ្សាយថា ទារកនោះឈ្មោះ ថេតឌី ហកសាន់ ម្តាយឈ្មោះ ហុល្លី ហកសាន់ ។
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​
គ្រូពេទ្យឆ្មបបាននិយាយថា ទារកនេះមានជំងឺតាំងពីនៅក្នុងផ្ទៃ ។ ក្រោយសម្រាលមក គ្រូពេទ្យបានឱ្យអ្នកស្រីបោះចោល ប៉ុន្តែអ្នកស្រីជាម្តាយភ្ញាក់ផ្អើលសឹងធ្លាក់ថ្លើម ប៉ុន្តែនៅពេលត្រឡប់ទៅផ្ទះ ក៏បានស្រាវជ្រាវរកទិន្នន័យពីជំងឺនេះ ហើយជួបថា ក្មេងៗមានសភាពជំងឺបែបនេះអាចព្យាបាលបានជាសះស្បើយ ដោយធ្វើការវះកាត់ស្បែកពោះ ទើបអ្នកស្រីសម្រេចចិត្តឱ្យគ្រូពេទ្យប្រមូលអវយវៈទុក ។
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​
ពោះវៀនដែលលៀនចេញមកក្រៅ ត្រូវគ្រូពេទ្យរុំប្លាស្ទីកទុក រង់ចាំ ថេតឌី បានធំបន្តិច ។ រហូតមកដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ ថេតឌី ក៏បានបើកភ្នែកមើលឃើញពិភពលោកដ៏អស្ចារ្យ ។ ពេលវេលាបានកន្លងផុតទៅ ការវះកាត់ពោះបានរួចជីវិត រហូតមានសភាពធម្មតា ។ គ្រូពេទ្យបានអនុញ្ញាតឱ្យ ថេតឌី និង ម្តាយ បានត្រឡប់ទៅផ្ទះ ។ ថេតឌី ជាក្មេងគួរឱ្យស្រឡាញ់ គេលេងជាមួយក្មេងៗបានយ៉ាងសប្បាយ ។
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​
ចំណែកគ្រូពេទ្យដែលប្រាប់អ្នកស្រី ហុល្លី ថាឱ្យបោះចោលពោះវៀនទារកនោះ ក៏បានសុំទោសអ្នកស្រី និង គ្រួសារ រួមទាំងពាក្យ«រីករាយ» យ៉ាងខ្លីប៉ុណ្ណោះ ៕    សូរ្យរិទ្ធ (បេប៊ី កាពូក)
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​
អាសូរ​ទារក​កើតមក​មាន​ពោះ​ក្រហែង ពោះវៀន​ធ្លាយ​ចេញ​ក្រៅ​