វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​

6 Videos


វ៉ាន់ នីឡា រួមទាំងមិត្តភក្តិ សិល្បករ សិល្បការីនី ដែលបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី នាពេលកន្លងមក បានត្រឡប់មកស្រុកខ្មែរវិញ តាមពេលវេលាកំណត់ ជាមួយនិងការវិលត្រឡប់នេះ គេបានចាប់ អារម្មណ៍ឃើញថា វ៉ាន់ នីឡា ពិតជាស្រស់ស្រាយប្លែក នាងពិតជាអាល័យអ្នកអូស្ត្រាលីខ្លាំងណាស់ ។

វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​

វ៉ាន់ នីឡា និង តារាចម្រៀងជាច្រើនរូបទៀត ដូចជាលោក អេឡិច ចាន់ត្រា និង អាន គុណកូឡា បានត្រឡប់មកស្រុកខ្មែរវិញ កាលពីម្សិលម៉ិញនេះ បន្ទាប់ពីចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីអស់រយៈពេលជាងមួយខែមកនោះ ។ ថ្វីត្បិតតែនៅប្រទេសអូស្ត្រាលី ត្រឹមតែរយៈពេលខ្លី តែ វ៉ាន់ នីឡា ទទួលបានអនុស្សាវរីយ៍ល្អៗជាច្រើន ដែលធ្វើឲ្យនាងមិនអាចបំភ្លេចបាន នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចេញទៅសម្តែងនៅទីនោះ ពីព្រោះបានស្គាល់និងមានអ្នករាប់អានស្រលាញ់ច្រើន ។ សូម្បីតែពេលត្រឡប់មកវិញ នាងថែមទាំងបង្ហាញនូវអារម្មណ៍មិនដាច់អាល័យ ចំពោះអ្នកអូស្ត្រាលីផងដែរ ។

វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​

វ៉ាន់ នីឡា និងមិត្តភក្តិ ដែលបានចេញទៅសម្តែងរួមគ្នា គឺទទួលបានការស្វាគមន៍យ៉ាងច្រើន ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ ឆ្លៀតពេលទំនេរ វ៉ាន់ នីឡា បានចំណាយពេលវេលាដើរកំសាន្តយ៉ាងសប្បាយរីករាយ ជាមួយមិត្តភក្តិ រហូតធ្វើឲ្យនាងស្ទើរតែភ្លេចទុក្ខកង្វល់ ដែលមាននៅក្នុងចិត្ត ៕ អាលីណា

វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​វ៉ាន់ នី​ឡា វិល​វិញ​ទាំង​អាល័យ​