កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​៥​លើក និង​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​១០​ថ្ងៃមុន​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       August-11-2016, 8:39 pm         604

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​៥​លើក និង​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​១០​ថ្ងៃមុន​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស​ចំនួន​៥​លើក និង​ចេញទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​នៅ​ប្រទេស​សិង្ហ​បុរី​ចំនួន​១០​ថៃ្ង​ចាប់ពី​ថ្ងៃទី​២០-៣០ ខែកញ្ញា មុន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា ខាងមុខនេះ​។

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៥​លើក​ដោយ​ក្នុងប្រទេស ១ លើក និង​ក្រៅប្រទេស​៤​លើក ក្នុងនោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ទៅ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង​នា​ថ្ងៃទី ១ ខែកញ្ញា មុន​ស្វាគមន៍​ក្រុម​ហុងកុង​វិញ នា​ថ្ងៃទី​៦ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​៥​លើក និង​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​១០​ថ្ងៃមុន​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       August-11-2016,  8:39 pm         604

​ចំណែក​៣​ប្រកួត​ទៀត​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ធ្វើការ​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ដែល​នៅតាម​ក្លិប​ក្នុងប្រទេស​សិង្ហ​បុរី​ក្នុងអំឡុងពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចេញទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស និង​សមត្ថភាព​នៅ​ទីនោះ​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០-៣០ ខែកញ្ញា​។ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុម​ទាំង​៣ ដែល​កម្ពុជា​ត្រូវ​ជួប​ប្រកួត​មិត្តភាព​នៅ​សិង្ហ​បុរី​នោះទេ ដោយ​លោក​កំពុង​រង់ចាំ​ការឆ្លើយតប​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​សិង្ហ​បុរី​។

​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស នឹង​ការ​ចេញទៅ​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​របស់​កម្ពុជា​នេះ ជាការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែតុលា ខាងមុខនេះ​។ សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវធ្វើ​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ នា​ថ្ងៃទី​១៥ មុន​ជួប​ព្រុយ​ណេ នៅ​ថ្ងៃទី​១៨ និង​បន្ត​ជួប​ទី​ម័​រ​ខាងកើត នា​ថ្ងៃទី​២១ ខែតុលា​៕ 

កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​៥​លើក និង​ហ្វឹកហាត់​នៅ​សិង្ហ​បុរី​១០​ថ្ងៃមុន​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       August-11-2016,  8:39 pm         604