ភ្ញាក់ផ្អើល​! ចាប់បាន​ថាសហោះ​ចរាចរ​នៅ​អៀក​ឡង់ (​មាន​វីដេអូ​)

6 Videos


ជារឿងមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុត យានមួយដែលមានឈ្មោះថា «ថាសហោះ» ដែលត្រូវបានគេដឹងថាជាយានរបស់មនុស្សក្រៅភពនោះ បែរជាមកចរាចរនៅលើដងផ្លូវក្នុងប្រទេសអៀកឡង់ទៅវិញ ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលរហូតដល់មានការឃាត់ទុកផងដែរ ។

ភ្ញាក់ផ្អើល​! ចាប់បាន​ថាសហោះ​ចរាចរ​នៅ​អៀក​ឡង់ (​មាន​វីដេអូ​)

ទំព័រ Daily Star បានចេញព័ត៌មានថា នគរបាលប្រទេសអៀកឡង់ បានចាប់ឃាត់យានមួយដែលមានទ្រង់ទ្រាយដូចថាសហោះបេះបិទ ដែលចរាចរលើដងផ្លូវក្នុងទីក្រុង Gorey ។ ប៉ុន្តែ ក្រោយការពិនិត្យយ៉ាងយកចិតទុកដាក់រួចមក ឃើញថាវាគ្រាន់តែជាប្រភេទរថយន្ដកែច្នៃមួយគ្រឿងដែលអាចធ្វើដំណើរបានយឺតៗនៅលើដងផ្លូវតែប៉ុណ្ណោះ វាមិនអាចហោះបាន ហើយក៏មិនបង្កគ្រោះថ្នាក់អ្វីដល់មនុស្សដែរ ។ ម្ចាស់រថយន្ដដ៏ចម្លែកនេះ មានឈ្មោះថា Ali Kemal Ali ជាសិល្បករនៅក្នុងតំបន់នោះ ។

ភ្ញាក់ផ្អើល​! ចាប់បាន​ថាសហោះ​ចរាចរ​នៅ​អៀក​ឡង់ (​មាន​វីដេអូ​)

ទោះបីជាយ៉ាងណា កម្លាំងសមត្ថកិច្ចក៏បានប្រគល់ «ថាសហោះ» កែច្នៃនោះឱ្យទៅលោក Ali Kemal Ali វិញក្រោយពេលដែលពិនិត្យឃើញថា វាមិនអាចបង្កគ្រោះថ្នាក់ដល់មនុស្សរួចមក ៕ ភូមិន្ទ