នេះ​ជា​រឿង​ដែល​ស្ត្រី​គ្រប់រូប​ប្រាថ្នា​កុំឱ្យ​ជួប​! ម្ដាយ​ម្នាក់នេះ​រន្ធត់​ជាខ្លាំង បន្ទាប់ពី​ដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​គេង​របស់​កូនស្រី​

    ​ម្ដាយ​ម្នាក់​រស់នៅ​ទីក្រុង Houston រដ្ឋ Texas បាន​និយាយថា សុបិន​អាក្រក់​របស់គាត់​បានកើត​ឡើង នៅពេលដែល​គាត់​បានដឹងថា​នរណាម្នាក់​ដែល​បាន Hack ចូលក្នុង​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​គេង​របស់​កូនស្រី​ពីរ​នាក់​របស់គាត់ ហើយ​បាន​ផ្សាយ​ផ្ទាល់​នូវ​សិទ្ធ​ឯកជន​របស់​ពួកគេ​នៅលើ​អន​ឡាញ និង​មាន​អ្នកមើល​ច្រើន​ដូច​ទឹកបាក់​ទំនប់​។​

​    ​លោកស្រី Jennifer ម្ដាយកូន​បី បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ ABC News ថា បាន​និយាយថា "​យើង​ដាក់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ការពារ​ពួកគេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស​ហើយ មនុស្ស​ជាច្រើន​កំពុង​មើល​កូន​របស់ខ្ញុំ​ក្នុងផ្ទះ ស្លៀកពាក់ កំពុង​គេង និង​លេង​ជាមួយគ្នា​ជាដើម​"​។​

​    ​លោកស្រី​បាន​ប្រាប់ ABCNews កាលពី​ថ្ងៃ​ពុធ​ទី ១០ សីហា​ថា គាត់​បានដឹងថា​មាន​គេ​លួច​ផ្សាយ​ផ្ទាល់​សកម្មភាព​កូនស្រីរ​បស់​គាត់ នៅពេលដែល​មិត្តភក្តិ​របស់គាត់​ប្រាប់​គាត់​ថា​មាន​មនុស្ស​កំពុង​ផុស​រូបភាព​បន្ទប់​គេង​របស់​កូនស្រី​គាត់​។​

​    ​ក្រោយ​ជ្រាប​ពី​រឿងនេះ លោកស្រី​បាន​ព្រមាន​ទៅដល់​ម្ដាយ​គ្រប់រូប ដែលមាន​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​គេង​របស់​កូនស្រី​ដូច​គាត់ សូមឱ្យ​ប្រុងប្រយ័ត្ន ចៀសវាង​ស្ដាយក្រោយ​៕