រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

6 Videos

បើទោះបីជាចម្ងាយផ្លូវធ្វើដំណើរទៅកាន់តំបន់កម្សាន្តសហគមន៍រលួសធំនៅក្នុងខេត្តឧត្តរមានជ័យ មានចម្ងាយផ្លូវឆ្ងាយ បន្តិចក្តី ក៏យើងសង្ឃឹម និងជឿ ជាក់ថា គោលដៅនៃដំណើរទស្សនាចរណ៍របស់លោកអ្នកនឹងបានស្រស់ស្រាយសប្បាយរីករាយ ដោយទទួលបាននូវចំណីចក្ខុប្លែកៗនៅតាមដងផ្លូវ ដែលស្ថាបនារួចរាល់តភ្ជាប់ពីតំបន់នានាឆ្ពោះទៅកាន់ខេត្តនេះ ពោរពេញទៅដោយ អនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

ខេត្តឧត្តរមានជ័យមានទីតាំងស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា ហើយខេត្តនេះគឺជាកន្លែងអតីតយោធាខ្មែរក្រហម ជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហម។ទីក្រុងរបស់ ខេត្តឧត្តរមានជ័យគឺមានឈ្មោះថា«អន្លង់វែង»ដែលមានផ្ទះរបស់ ប៉ុល ពត ជាមេដឹកនាំរបបខ្មែរក្រហម ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាកន្លែងប្រវត្តិសាស្ត្ររបស់ប្រទេស ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

ទោះបីជាខេត្តនេះ នៅដាច់ ស្រយាលពីគេក្តី តែខេត្តឧត្តរមានជ័យ ក៏មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិមួយចំនួន ដែលយើងទាំងអស់គ្នាគួរតែទៅទស្សនា ដូចជាសហគមន៍រលួសធំនេះជាដើម ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

លោកស្រី និន មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅខេត្ត ឧត្តរមានជ័យ មានតំបន់រមណីយដ្ឋានទេសចរន៍ធម្មជាតិនិងប្រវត្តិសាស្ត្រជាច្រើន ដែលមន្ទីរទេសចរណ៍កំពុងតែរៀបចំគម្រោងដើម្បី អភិវឌ្ឍន៍រួមមានទន្លេស អូរអង្ក្រង ចម្ការគុយ ប្រាសាទសិង្ហ និង ទំនប់ថ្មី អាងត្រពាំងបារាយណ៍ជាដើម ។ បន្ទាប់ពីនោះសហគមន៍ រលួសធំនេះ ក៏ត្រូវបានដំណើរការយ៉ាងរលូន ផងដែរ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានធ្វើដំណើរទៅទស្សនាកម្សាន្តជាហូរហែ ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

តំបន់សហគមន៍រលួសធំនេះ ប្រសិនបើយើងមើលមួយភ្លែតអាចច្រឡំថា ជាសណ្ឋានដីផុសនៅបរទេស ដោយមិនមាននរណាម្នាក់ជឿថា ទិដ្ឋភាពបែបនេះមាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយបើយើងគយគន់បណ្តុំថ្ម និងដីដុះទាំងនោះ ឃើញដុះឡើងច្រូងច្រាងមានពណ៌មាសឆ្អិនឆ្អៅ ដែលហ៊ុម ព័ទ្ធទៅដោយ ព្រៃរបោះ និង ស្មៅគួរជាទីគយគន់ ។ សហគមន៍រលួសធំ មានផ្ទៃដីលាតសន្ធឹង ទទឹង៨គីឡូម៉ែត្រ និង បណ្តោយប្រមាណ ១០ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិខ្នាចឫស្សី សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅជាប់ព្រំប្រទល់ប្រទេសថៃ ដែលខណ្ឌចែក ដោយជួរភ្នំដងរែក ហើយបើគិតចម្ងាយផ្លូវពីរាជធានីភ្នំពេញមានចម្ងាយប្រវែង ៤៣៩ គីឡូម៉ែត្រ ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

លោកស្រី និន មុនីរស្មី ឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានថ្មនិងដីដុះលម្អលាយឡំជាមួយព្រៃរបោះនោះ នៅសហគមន៍រលួសធំ ក៏នៅមានកន្លែង ដែលគួរឲ្យគយគន់ សម្រាប់ក្រសែភ្នែករបស់អ្នកទេសចរជាច្រើនទៀត ដូចជាទេសភាពជើងភ្នំ វាលស្រែ ចម្ការដំណាំ និង ភូមិឋាន អ្នកស្រុកជាដើម ហើយអ្វីដែលរឹតតែធ្វើឲ្យអ្នកដែលបានទៅដល់ទីនោះ កាន់តែដកចិត្តមិនរួច មិនចង់ឃ្លាតពីទីរមណីយដ្ឋានធម្មជាតិដ៏ប្រណីតនោះ ដែលវាជាបាតុភូតដីដុះពណ៌មាស ដែលដុះឡើងច្រូងច្រាងដ៏អស្ចារ្យនេះតែម្តង ។

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

ដើម្បីចង់ដឹងច្បាស់ថា តើនៅតំបន់ទេសចរណ៍សហគមន៍រលួសធំពិតជាមានទេសភាពឆើតឆាយ ទាក់ភ្នែក ដូចអ្វីដែលយើងបានលើកយកមកបង្ហាញជូនឬយ៉ាងណានោះ សូមលោកអ្នកដែលនៅមិនទាន់បានធ្វើដំណើរទៅលេងកម្សាន្តនៅសហគមន៍រលួសធំនាទឹកដីខេត្តឧត្តរមានជ័យនោះ គួរតែជ្រើសរើស ឬ លៃលកយកពេលទំនេរពីការងារ នៅថ្ងៃឈប់សម្រាកណាមួយធ្វើដំណើរកម្សាន្តជាមួយក្រុម គ្រួសារឬជាមួយមិត្តភក្តិទៅកាន់ទីនោះ ម្តងមើលថា តើវាមានទេសភាពស្រស់បំព្រង និងអស្ចារ្យយ៉ាងណាដែរ ?

រលួស​ធំ​ជា​តំបន់​សហគមន៍​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​

សូមកុំភ្លេចជាមួយការទៅកម្សាន្ត និង ផ្តិតយករូបភាពដ៏ស្រស់បំព្រងនៅទីនោះទាំងអស់គ្នា៕

សុថាត់