ក្រសួង​អំពាវនាវ​កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម​នៅពេល​ប្រឡង​បាក់​ឌុប​ និពន្ធដោយ : ញ៉ុង​ ហេង       August-11-2016, 9:39 pm         388

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​អំពាវនាវ​កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម​នៅពេល​ប្រឡង​បាក់​ឌុប​​ខណៈដែល​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ខិតជិត​មកដល់ ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី​៩​ខែសីហា បាន​អំពាវនាវ​មិន​ឲ្យ​មានការ​ដំឡើងថ្លៃ​សេវាកម្ម​នៅ​ថ្ងៃ​ប្រឡង​នេះឡើយ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍​ឲ្យ​ដឹងថា បេក្ខជន​ប្រឡង​មួយចំនួន នឹងត្រូវ​មក​ស្នាក់នៅ​ទី​រួម​ខេត្ត ដើម្បី​ចូលរួម​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ដូច្នេះ​ក្រសួង​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​គ្រប់​សេវាកម្ម​ទាំងអស់  កុំ​ដំឡើងថ្លៃ​សេវាកម្ម​របស់ខ្លួន​នៅក្នុង​ឱកាស​នេះ​។​

​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ទូទាំងប្រទេស នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២-២៣​ខែសីហា ខាងមុខនេះ​៕