រូបភាពដ៏គួរឲ្យខ្លោចចិត្ដ របស់អ្នកនាងសំប៉ូលីដា

ភ្នំពេញ៖ តារាសម្ដែង និងតារាកំប្លែងជើងចាស់ អ្នកនាង សំប៉ូលីដាដែលមានទស្សនិកជនខ្មែរជាច្រើន បានស្គាល់មិនថា នៅក្នុងនិងក្រៅប្រទេស នាពេលនេះជួបនឹងទុក្ខដ៏ធំ មើលហើយគួរឲ្យខ្លោចចិត្ដ។

នេះបើតាមទំព័រហ្វេសប៊ុក សិល្បៈកម្ពុជា បានឲ្យដឹងថា តារាចំរៀងនិងកំប្លែង អ្នកនាង សំបូលីដា គ្រោះថ្នាក់យា៉ងធ្ងន់ធ្ងរ ដោយបាក់ជើងខាងស្តាំ និងរបួសច្រើនកន្លែងទៀត ដួលម៉ូតូ ! ដោយសារជីវភាពខ្វះខាតក្រីក្រ គ្មានផ្ទះស្នាក់នៅ ក៏ដាច់ចិត្តសុំហាងគេរស់នៅបណ្តោះអាសន្ន ទាំងខ្លួនមានបួសធ្ងន់ធ្ងរ ម្តុំតាខ្មៅ ខេត្តកណ្តាល ។ ពត៌មានលំអិតនិងជំរាបជូនបន្តទៀត ! ។ យ៉ាងណាមិញ នេះជារឿងដ៏គួរឲ្យអាណិត និងខ្លោចចិត្ដជាទីបំផុត ដែលអ្នកនាងជាតារាស្រីខ្មែរជើងចាស់មួយរូប បែរជាជួបគ្រោះថ្នាក់ និងធ្លាក់ខ្លួនដល់កម្រិតមួយនេះ។ សូមមេត្តាជួយដល់អ្នកនាងទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload