​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ ត្រូវ​ឡាន​កិន​សំប៉ែត​ស្លាប់​ ៣ ​នាក់ របួស​ម្នាក់​

6 Videos


មនុស្ស៣នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង០៤ និង៥០នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១៥៣ ក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខណៈដែលជនរងគ្រោះទាំង៤នាក់ ជិះម៉ូតូមួយគ្រឿងដួលកណ្តាលថ្នល់ ហើយក៏ត្រូវរថយន្តបើកកិនពីក្រោយតែម្តង ។

​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ ត្រូវ​ឡាន​កិន​សំប៉ែត​ស្លាប់​ ៣ ​នាក់ របួស​ម្នាក់​

ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះទី ១-ឈ្មោះប្លុង សុភី អាយុ២១ឆ្នាំ ទី២-ឈ្មោះសៅ ហឿន អាយុ២៨ឆ្នាំ ទី ៣-ឈ្មោះ ដួង អ៊ិច អាយុ ២៦ ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ និង ជាអ្នកបើកម៉ូតូឈ្មោះយ៉ែម សាវ៉េត អាយុ ១៩ ឆ្នាំ ទាំង ៤ នាក់ មានទីលំនៅក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។

​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ ត្រូវ​ឡាន​កិន​សំប៉ែត​ស្លាប់​ ៣ ​នាក់ របួស​ម្នាក់​

មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានជិះម៉ូតូ ម៉ាកហុងដាសេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-5181 បើកបរដោយឈ្មោះយ៉ែម វ៉េត អាយុ១៩ឆ្នាំ តាមបណ្តោយផ្លូវជាតិពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូដួលកណ្តាលថ្នល់ ស្របពេលជាមួយគ្នានោះ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 3C-7358 បើកបរដោយបុរសឈ្មោះសែម ជា អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិកោះគ ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល កិនលើមនុស្សទាំង ៤ នាក់ បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និង ម្នាក់ទៀតរងរបួសធ្ងន់ ។

​ជិះ​ម៉ូតូ​ដួល​កណ្តាលផ្លូវ ត្រូវ​ឡាន​កិន​សំប៉ែត​ស្លាប់​ ៣ ​នាក់ របួស​ម្នាក់​

សពជនរងគ្រោះទាំង៣នាក់ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ៕

សុថាត់