ខ្សែ​បម្រើ​រូប​នេះ​ថ្លែង​សូម​ទោស​អ្នក​គាំទ្រ​ជា​មុន​ខណៈ​គេ​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ Real Madrid

ខ្សែបម្រើសញ្ជាតិបារាំងមួយរូបគឺកីឡាករ Moussa Sissoko ដែលជាកីឡាករលេងនៅក្លឹប Newcastle ត្រូវបានគេដឹងថាកំពុងក្លាយជាគោលដៅរបស់ក្លឹបជាច្រើនដូចជា Liverpool , Real Madrid និង Juventus ជាដើម ។

យ៉ាងណាថ្មីៗនេះកីឡាករ Sissoko បានបង្ហើបប្រាប់អ្នកព័ត៌មានថារូបគេចាប់អារម្មណ៍ក្នុងផ្លាស់ទៅលេងនៅក្រុមរបស់លោក Zinedine Zidane ខណៈគេរំពឹងថា Real Madrid និងធ្វើដេញថ្លៃកគេទៅកាន់ទឹកដីអេស្ប៉ាញមុនពេលទីផ្សារដោះដូរកីឡាករបិទនៅចុងខែនេះ ។

ដោយ Sissoko បាននិយាយថា « ខ្ញុំសង្ឃឹមថា Real Madrid នឹងមកនាំយកខ្ញុំទៅកាន់អេស្ប៉ាញ ។ ខ្ញុំជឿថានៅពេលមានក្លឹបដ៏ធំដូចជា Real Madrid ចាប់អារម្មណ៍នាំអ្នកទៅអ្នកប្រាកដជាមានអារម្មណ៍សប្បាយចិត្តហើយពិតជាចង់ឲ្យក្លាយជាការពិតឆាប់ៗ » ។

Sissok បន្តថា « ខ្ញុំដឹងថាបច្ចុប្បន្នខ្ញុំនៅជាកីឡាករ Newcastle ហើយការលើកឡើងរបស់ខ្ញុំប្រហែលជាធ្វើឲ្យគាំទ្រមិនសប្បាយចិត្ត តែខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចយល់នឹងអធ្យាស្រ័យ ខ្ញុំបានប្រឹងប្រែងលេងអស់ពីសមត្ថភាពនៅទីនេះ តែយ៉ាងណានេះជាពេលវេលាដែលខ្ញុំត្រូវសម្លឹងឆ្ពោះទៅមុខ ព្រោះ Real Madrid ជាក្លឹបដ៏ធំមួយហើយខ្ញុំចង់មានឱកាសបង្ហាញសមត្ថភាពក្នុងពានរង្វាន់ UEFA Champion League » ។

ប្រភព ៖

  • ខ្សែ​បម្រើ​រូប​នេះ​ថ្លែង​សូម​ទោស​អ្នក​គាំទ្រ​ជា​មុន​ខណៈ​គេ​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ Real Madrid已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:កីឡា
Tags: