ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៥)

ភាគ​ទី​៣៥

កួកឆេង​នៅ​តែ​ស្ងៀម។ គេ​ក៏​នាំ​គ្នា​សែង​អ្នក​យាម​ទាំង​ពីរ​ដាក់​ទៅ​ក្នុង​គុម្ព​ស្មៅ​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ លុះ​ដល់​ជិត​មាត់​ទ្វារ​ ហួងយុង​​រុញ​បុរស​នោះ​ឱ្យ​ទៅ​មុខ​តែ​ឯង​ ឯ​នាង​និង​កួកឆេង​នាំ​គ្នា​លោត​ឡើង​ទៅ​លើ​ដំបូល​ព្រះ​រាជ​ដំណាក់​។ ហួង​យុង​បាន​លោត​ឡើង​ទៅ​ដល់​ដំបូល​ក៏​ព្យួរ​សំយាក​ខ្លួន​ ទៅ​លើ​សំយាប​ផ្ទះ​ លួច​ពិនិត្យ​មើល​ព្រឹត្តិការណ៍​​នៅ​ក្នុង​ព្រះ​ដំណាក់​នោះ។

 

ចង្កៀង​ភ្លឺ​ព្រោងព្រាត​នៅ​ចំ​កណ្ដាល​ព្រះ​ដំណាក់​ មនុស្ស​ម្នា​ជា​ច្រើន​អង្គុយ​ជុំ​វិញ​តុ​មួយ​ ដែល​មាន​រៀប​ម្ហូប​ពេញ​យ៉ាង​ហ៊ឺហា​ ឃើញ​ម្ចាស់​ភ្នំ​អូដ្ឋ​ស អ្នក​លេង​អូវយ៉ាង ​«នាគរាជ​នៅ​ក្បែរ​ទ្វា​នរក​»​​សាថុងធាន «ពស់​ក្បាល​បី» ហូវថុងហៃ «គ្រូ​ថ្នាំ​មើម​រិនសាន» លាងជឺវង់ «ពេជ្ឈឃាដ​ដៃ​រាប់​ពាន់» ផឹងលានហូ នាំ​គ្នា​អង្គុយ​ជុំ​តុ​កំដរ​ទ្រង់​វានយានលា​ ដែល​ជា​បិតា​ទ្រង់​វានយានខាង​ នៅ​ឆ្ងាយ​ពី​នោះ​បន្តិច។ អ្នក​សច្ចំ​លឹងជឺ​ អង្គុយ​នៅ​លើ​កៅអី​មួយ​យ៉ាង​ធំ​តែ​ឯង​ ភ្នែក​គាត់​បើក​ព្រឹម​ៗ​ ទឹក​មុខ​ស្លាំង​ សភាព​ទាំង​នេះ​បញ្ជាក់​ឱ្យ​ដឹង​ថា​ គាត់​មាន​របួស​គ្រាំ​គ្រា​យ៉ាង​ដំណំ។ កួកឆេង​ឃើញ​ដូច្នោះ​នឹក​អរ​ព្រួច​ក្នុង​ចិត្ត​ថា៖
«អ្នក​ណា​ឱ្យ​ឯង​ចង់​សាក​ស្នាដៃ​ពូវង់ឈូយី​អញ នេះ​បាន​ចំ​ជា​ដំបៅ​មិន​ឈឺ​យក​ឈើ​ចាក់​ នៅ​សុខៗ​រក​ទុក្ខ​ឱ្យ​ខ្លួន!»

 

បន្តិច​ក្រោយ​មក​ បុរស​អ្នក​មើល​ការ​នោះ​ដើរ​តតេះតតះ​ចូល​មក​ជិត​លាងជឺវង់​ លំឱន​កាយ​គោរព​រួច​ហុច​សារ​លិខិត​ដែល​ទ្រង់​វានយានខាង​បាន​ឡាយ​ព្រះហស្ត​លេខា​បង្ហាញ​ទៅ​គាត់។ លាងជឺវង់​អាន​ព្រះ​សារ​លិខិត​នោះ​ហើយ​យក​ទៅ​ថ្វាយ​ទ្រង់​វានយានលា​ដោយ​បញ្ជាក់​ថា៖
«សូម​ទ្រង់​ទត​មើល​មើល៍! ព្រះ​សារ​លិខិត​នេះ​គឺ​ពិត​ជា​ស្នា​ព្រះ​ហស្ត​ព្រះ​រាជ​បុត្រ​ឬ?»
ទ្រង់​វានយានលា​ទទួល​យក​មក​ពិនិត្យ​សព្វ​គ្រប់​ហើយ​ ក៏​បន្លឺ​ព្រះ​សូរសៀង​ថា៖
«ប្រាកដ​ជា​ព្រះហស្ត​លេខា​ហើយ​ រឿង​នេះ​ស្រេច​តែ​លោក​ចាត់​ការ​ទៅ​ចុះ!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៥)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ