រថយន្ត​ទំនើប​បំបាំងកាយ​នៅ​តាម​មាត់ច្រក​នាំ​ចូល​ជិត​១០​គ្រឿង​ ត្រូវ​គយ​ចល័ត​មើលឃើញ​ និង​ចាប់​បាន​នៅ​ភ្នំពេញ​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ គ្រាន់តែ​ក្នុង​រយៈពេល​០១​ថ្ងៃ​ រថយន្ត​ទំនើបៗ​ចំនួន​៧​គ្រឿង​ ដែល​មិន​បង់ពន្ធ​នាំ​ចូល​ តែ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ដើម្បី​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ ត្រូវ​កម្លាំង​គយ​ចល័ត​ចាប់​បាន​នៅ​តាម​គោលដៅ​ និង​ទីតាំង​ខុសៗ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ។​

​រថយន្ត​ទំនើបៗ​មិន​បង់ពន្ធ​នាំ​ចូល​ និង​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ ដោយ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ដែល​ត្រូវ​កម្លាំង​គយ​ចល័ត​ចាប់​បាន​នោះ​ រួម​មាន​ ៖

រថយន្ត​ទំនើប​បំបាំងកាយ​នៅ​តាម​មាត់ច្រក​នាំ​ចូល​ជិត​១០​គ្រឿង​ ត្រូវ​គយ​ចល័ត​មើលឃើញ​ និង​ចាប់​បាន​នៅ​ភ្នំពេញ​

១-​ម៉ាក​ Lexus​ 570​ Black​ 012​ ចាប់​បាន​នៅ​សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​
២-​ម៉ាក​ Lexus​ 570​ White​ ចាប់​បាន​នៅ​សង្កាត់​ទួល​ទំពូង​២​ ខណ្ឌចំការមន​
៣-​ម៉ាក​ Mercedes​ S550​ Black​ 012​ ចាប់​បាន​នៅ​បុរី​មហាសេដ្ឋី​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​
៤-​ម៉ាក​ BMW​ 07​ White​ ចាប់​បាន​នៅ​បុរី​មហាសេដ្ឋី​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​
៥-​ម៉ាក​ Sienna​ Gray​ 012​ ចាប់​បាន​នៅ​បុរី​ពិភព​ថ្មី​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​
៦-​ម៉ាក​ Cadillac​ SRX​ White​ 010​ ចាប់​បាន​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ ខណ្ឌចំការមន​
៧-​ម៉ាក​ Carmy​ Black​ 012​ ចាប់​បាន​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ ខណ្ឌចំការមន​ ។​

រថយន្ត​ទំនើប​បំបាំងកាយ​នៅ​តាម​មាត់ច្រក​នាំ​ចូល​ជិត​១០​គ្រឿង​ ត្រូវ​គយ​ចល័ត​មើលឃើញ​ និង​ចាប់​បាន​នៅ​ភ្នំពេញ​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រថយន្ត​ទំនើបៗ​អត់​ពន្ធ​ទាំងនោះ​សុទ្ធតែ​ត្រូវ​បាន​នាំ​ចូល​តាម​មាត់​ច្រកចូល​ទឹកដី​កម្ពុជា​ ហើយ​បែរជា​សមត្ថកិច្ច​គយ​ចាប់​បាន​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បាន​ប្រើប្រាស់​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ ដោយ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ គឺ​មាន​ន័យ​ថា​ រថយន្ត​គេចពន្ធ​ទាំងនោះ​ជា​ប្រភេទ​រថយន្ត​ទំនើប​បំបាំងកាយ​នៅ​តាម​មាត់ច្រក​នាំ​ចូល​ ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​តាម​មាត់ច្រក​មើល​មិនឃើញ​ បណ្តោយ​ឲ្យ​រថយន្ត​មានឱកាស​ចរាចរណ៍​ដល់​រាជធានី​ភ្នំពេញ​យ៉ាង​ហ៊ឺហា​ ។​

រថយន្ត​ទំនើប​បំបាំងកាយ​នៅ​តាម​មាត់ច្រក​នាំ​ចូល​ជិត​១០​គ្រឿង​ ត្រូវ​គយ​ចល័ត​មើលឃើញ​ និង​ចាប់​បាន​នៅ​ភ្នំពេញ​

​ដូច្នេះ​ យុទ្ធនាការ​បង្ក្រាប​បទល្មើស​គេចពន្ធ​ទៅ​លើ​មុខទំនិញ​គ្រប់​ប្រភេទ​ គប្បី​ពង្រឹង​នៅ​ត្រង់​ចំណុច​គ្រប់​មាត់ច្រក​នាំ​ចូល​ ទើប​ជា​ការ​ប្រសើរ​ ហើយ​អាច​បញ្ជៀ​សបាន​នូវ​ហានិភ័យ​ផ្សេងៗ​(​ជួនកាល​រថយន្ត​អត់​ពន្ធ​ក្លាយជា​មុខសញ្ញា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​…)​ ៕​

Related