ISIS​ បាត់​បង់​មូលដ្ឋាន​ទាំង​ស្រុង​ក្នុង​ប្រទេស ​លីប៊ី​ ក្រោយ​បង្កើត​បាន​ជិត​ ២​ ឆ្នាំ​

ទាហានរដ្ឋាភិបាល លីប៊ី កំពុងប្រយុទ្ធដើម្បីបណ្ដេញក្រុម ISIS ឲ្យចេញពីទីក្រុង សឺតេ ដោយបានរំដោះទីតាំងមួយកន្លែងនៅកណ្ដាលទីក្រុង ដែលជាបរិវេណសាលសន្និសីទមួយ និងដណ្ដើមបានមូលដ្ឋានសំខាន់មួយផ្សេងទៀត ដែលក្រុមជីវពលប្រើប្រាស់ធ្វើជាកន្លែងប្រជុំ ។

ការរំដោះបានសាលសន្និសីទ, មន្ទីរពេទ្យ និងមហាវិទ្យាល័យ គឺជាជ័យជន្នះដ៏ធំរបស់ទាហានរដ្ឋាភិបាល ក្នុងសង្គ្រាមប្រឆាំង ISIS រយៈពេលជាច្រើនសប្ដាហ៍កន្លងទៅនេះ ក្រោមការគាំទ្រពីយន្តហោះរបស់ អាមេរិក ។ ទាហានបានរៀបចំពិធី អបអរ ក្រោយចូលទៅដល់កណ្ដាលទីក្រុង និងគ្រប់គ្រងទាំងស្រុងនូវទីតាំងសំខាន់ៗជាច្រើន ។ សាលសន្និសីទ គឺជាកន្លែងដែល ISIS ប្រើប្រាស់ក្នុងការអប់រំសាសនា ក្រោយពីពួកគេដណ្ដើមកាន់កាប់ទីក្រុង សឺតេ ក្នុងឆ្នាំ ២០១៥ ។

ចាប់តាំងពីថ្ងៃទី ១ ខែ សីហា យានគ្មានមនុស្សរបស់ សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ អាមេរិក បានវាយប្រហារទៅលើទីក្រុង សឺតេ ចំនួន 29 លើក ។ កាលពីថ្ងៃពុធ ទាហានរដ្ឋាភិបាល បានសម្រុកចូលភាគខាងលិចទីក្រុង ជាកន្លែងដែលអ្នកបាញ់កាំភ្លើងស៊ីបរបស់ ISIS ចាត់ទុកថាជាទីតាំងសំខាន់ សម្រាប់មរភូមិប្រយុទ្ធរបស់ខ្លួន ។

ការបាត់បង់ទីក្រុង សឺតេ គឺជាបរាជ័យធំមួយទៀតរបស់ក្រុម ISIS ដំណាលពេលដែលក្រុមនេះ កំពុងឈានទៅរកការបាត់បង់មូលដ្ឋានធំបំផុតរបស់ខ្លួនក្នុងប្រទេស អ៊ីរ៉ាក់ ក្រោយពីបាត់បង់ទីតាំងជាបន្តបន្ទាប់ ដូចជា ទីក្រុង រ៉ាម៉ាឌី, ហ្វាលូចា និង ទីគ្រីត ។ ចំណែកនៅសមរភូមិ ស៊ីរី ISIS ក៏ជួបនឹងបរាជ័យផងដែរ ក្រោមយុទ្ធនាការរំដោះទឹកដីទាំងប្រទេសរបស់រដ្ឋាភិបាលលោក បាសា អាល់-អាសាត ក្រោមការគាំទ្រពីយន្តហោះ រុស្ស៊ី ។
ISIS​ បាត់​បង់​មូលដ្ឋាន​ទាំង​ស្រុង​ក្នុង​ប្រទេស ​លីប៊ី​ ក្រោយ​បង្កើត​បាន​ជិត​ ២​ ឆ្នាំ​

ISIS​ បាត់​បង់​មូលដ្ឋាន​ទាំង​ស្រុង​ក្នុង​ប្រទេស ​លីប៊ី​ ក្រោយ​បង្កើត​បាន​ជិត​ ២​ ឆ្នាំ​
ប្រភព៖ kqube

  • ISIS​ បាត់​បង់​មូលដ្ឋាន​ទាំង​ស្រុង​ក្នុង​ប្រទេស ​លីប៊ី​ ក្រោយ​បង្កើត​បាន​ជិត​ ២​ ឆ្នាំ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: