ក្រោយ​ពី​វះ​កាត់​កូន​ខ្លួន​ជោគ​ជ័យ ឌួង ឆាយ នឹង​អញ្ជើញ​​វេជ្ជ​បណ្ឌិត​រូប​នេះ​បើក​សិក្ខា​សាលា​នៅកម្ពុជា

ក្រោយពីធ្វើការវះកាត់ជំងឺសាច់ក្នុងខួរក្បាល កូនរបស់ខ្លួនដោយទទួលបានជោគជ័យ ឧកញ៉ា ឌួង ឆាយ ថែមទាំងអញ្ជើញវេជ្ជបណ្ឌិតរូបនេះ មកប្រទេសកម្ពុជា ដើម្បីបើកសិក្ខាសាលាបណ្ដុះបណ្ដាលវគ្គខ្លី ចែករំលែកបទពិសោធន៍ ផ្នែកវះកាត់ខួរក្បាល ជាមួយវេជ្ជបណ្ឌិតរបស់កម្ពុជា។
ក្រោយ​ពី​វះ​កាត់​កូន​ខ្លួន​ជោគ​ជ័យ ឌួង ឆាយ នឹង​អញ្ជើញ​​វេជ្ជ​បណ្ឌិត​រូប​នេះ​បើក​សិក្ខា​សាលា​នៅកម្ពុជា
ឧកញ៉ា ឌួង ឆាយ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំសូមណែនាំអោយបងប្អូនពូមីងស្គាល់លោកវេជ្ជបណ្ឌិត Professor Charlie Teo ដែលបានធ្វើការវះកាត់ខួរក្បាលជូនកូនប្រុសរបស់ខ្ញុំបាទ ហើយគាត់ជាវេជ្ជបណ្ឌិតដ៏ល្អដែលមានជំនាញខ្ពស់ និងល្បីល្បាញក្នុងប្រទេស Australia ដែលមានបទពិសោធន៍ច្រើន។

ថ្ងៃនេះខ្ញុំបានឃើញដោយផ្ទាល់ នូវជំនាញវះកាត់ខួរក្បាល ចំពោះកូនប្រុសខ្ញុំ ដែលតែងតែលឺកិតិ្តសព្ទរបស់គាត់កន្លងមក។

ខ្ញុំក៏បានអញ្ជើញគាត់ទៅប្រទេសកម្ពុជាយើងដើម្បីបើកសិក្ខាសាលាវគ្គខ្លី ចែករំលែកបទពិសោធន៍ផ្នែកវះកាត់ខួរក្បាលជាមួយវេជ្ជបណ្ឌិតយើង សម្រាប់ធ្វើការវះកាត់ជូនប្រជាពលរដ្ឋ។ ហើយលោកវេជ្ជបណ្ឌិត Professor Charlie Teo ក៏មានសេចក្ដីរីករាយក្នុងការអញ្ជើញទៅប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ ជាមួយក្រុមវេជ្ជបណ្ឌិតយើង”។ “សូមអ្នកទាំងអស់គ្នាស្វាគមន៍គាត់ផងណា!!”

គួរបញ្ជាក់ថា កូនប្រុសច្បងរបស់លោកឧកញ៉ា ឌួង ឆាយ បានធ្វើការវះកាត់ និងទទួលជោគជ័យទាំងស្រុង ដោយដុំសាច់ទាំងមូលក្នុងខួរក្បាល ត្រូវបានយកចេញទាំងអស់។ ការព្យាបាលនេះមានវេជ្ជបណ្ឌិតជំនាញខួរក្បាលពីររូបគឺ លោកវេជ្ជបណ្ឌិត Professor Charlie Teo មកពីប្រទេសអូស្ត្រាលី (Australia) ដែលគ្រោងនឹងមកកម្ពុជាតាមការស្នើសុំរបស់ឧកញ៉ា ឌួង ឆាយ និង លោកវេជ្ជបណ្ឌិត Professor Yeo Tseng Tsai មកពីប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ៕

ប្រភព៖ kqube

  • ក្រោយ​ពី​វះ​កាត់​កូន​ខ្លួន​ជោគ​ជ័យ ឌួង ឆាយ នឹង​អញ្ជើញ​​វេជ្ជ​បណ្ឌិត​រូប​នេះ​បើក​សិក្ខា​សាលា​នៅកម្ពុជា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: