កុំ​ភ្លេច​! ហែមថុន វិទិនី​ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​​នៅ​​យប់​នេះ

បន្ទាប់ពីកីឡាករ ពូ សុវិជ្ជា បានបង្ហាញចូលរួមប្រកួតក្នុងវិញ្ញាសាហែលទឹកចម្ងាយ១០០ម៉ែត្រកាលពីថ្ងៃទី០៩ខែសីហាកន្លងមកក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក Rio Brazil 2016 ដោយមិនបានទទួលជោគជ័យតាមការគ្រោងទុកនោះ នៅថ្ងៃទី១២នេះ កីឡាការិនី ហែលទឹកកម្ពុជា ហែម ថុនវិទិនី ដល់វេនម្ដងហើយ។
កុំ​ភ្លេច​! ហែមថុន វិទិនី​ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​​នៅ​​យប់​នេះ
តាមបទសម្ភាសន៍កាលពីមុនប្រកួត នាងបាននិយាយថាត្រូវតែខិតខំប្រឹងប្រែងបំបែកកំណត់ត្រាចាស់ឲ្យបាន ទោះបីជានាងមិនអាចប្រជែងសមត្ថភាពជាមួយគេក៏ដោយ ខណៈកំណត់ត្រាចាស់របស់នាងគឺមានរយៈពេល២៩ វិនាទីក្នុងចម្ងាយ៥០ម៉ែត្រ។ កំណត់ត្រានេះនាងបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងឡុងដុងប្រទេសអង់គ្លេសកាលពីបួនឆ្នាំមុន។

តាមកាលវិភាគការប្រកួត នឹងត្រូវចាប់ផ្ដើមនៅវេលាម៉ោង១ និង០០នាទីរសៀលនៅប្រទេសប្រេស៊ីល ត្រូវនឹងម៉ោង១១យប់ក្នុងប្រទេសកម្ពុជា។ កីឡាការិនីរូបនេះនឹងត្រូវប្រកួតក្នុងវិញ្ញាសាហែលទឹក ហែលសេរីចម្ងាយ៥០ម៉ែត្រ។
កុំ​ភ្លេច​! ហែមថុន វិទិនី​ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​​នៅ​​យប់​នេះ
ប្រភព៖ kqube

  • កុំ​ភ្លេច​! ហែមថុន វិទិនី​ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​​នៅ​​យប់​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: