រឿងនិទាន! ​ស្ដេច​ល្ងើ​ ជាមួយ តារា​កំប្លែង​ប្រចាំ​នគរ និងដើម​កំណើត​ស្បែក​ជើង​​

រឿងនិទាន! ​ស្ដេច​ល្ងើ​ ជាមួយ តារា​កំប្លែង​ប្រចាំ​នគរ និងដើម​កំណើត​ស្បែក​ជើង​​
រឿងនិទានបុរាណឥណ្ឌាដ៏មានតម្លៃមួយបានពោលថាមាន ក្សត្រល្ងង់ខ្លៅមួយអង្គទ្រង់រអ៊ូរទាំរឿងផ្ទៃដីរដិបរដុប ធ្វើឲ្យព្រះអង្គយាងទៅណាមកណាត្រូវឈឺព្រះបាទា។ ព្រះអង្គក៏ត្រាស់បង្គាប់ទៅប្រជារាស្ត្រ ឲ្យក្រាលស្បែកគោនៅទូទាំងផែនដីដើម្បីការពារព្រះបាទាព្រះអង្គកុំឲ្យឈឺ។

ប៉ុន្តែមាន “តារាកំប្លែងប្រចាំនគរ” ជាមនុស្សដ៏ឆ្លាតវៃបានសើចចំអក ហើយពោលថា “ព្រះតម្រិះរបស់ព្រះអង្គគួរឲ្យអស់សំណើចណាស់”។ ព្រះរាជាទ្រង់ព្រះពិរោធជាខ្លាំង ទើបទ្រង់ត្រាស់បញ្ជាទៅតារាកំប្លែងនោះថា “ឯងត្រូវរកវិធីណាដែលល្អជាងនេះទៅមើល! បើរកមិនឃើញ ឯងមុខជាកំបុតក្បាលមិនខាន!”។

តារាកំប្លែងទូលថា “សូមព្រះអង្គចាត់ឲ្យគេចៀរ ស្បែកគោជាបន្ទះតូចៗយកមកស្រោបព្រះបាទាព្រះអង្គ ក៏ជាការស្រេចក្រាបទូល!”។ ស្បែកជើងក៏ចាប់កំណើតពីពេលនោះមក។ យើងមិនចាំបាច់យកស្បែកគោទៅក្រាលទូទាំងផែនដីនោះទេ គ្រាន់តែយកមកទ្រាប់ជើងរៀងៗខ្លួនក៏ជាការស្រេច។

ដូចគ្នានេះដែរ ប្រសិនបើយើងគិតចង់ផ្លាស់ប្ដូរផែនដី គឺយើងដែលនៅជិតជាងគេបំផុតនេះហើយ ដែលត្រូវផ្លាស់ប្ដូរ អ្វីៗគឺចេញពីបុគ្គលម្នាក់ៗមុននឹងធ្វើការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ៕ ដកស្រង់.គឹម ចាន់ណា

ប្រភព៖ kqube

  • រឿងនិទាន! ​ស្ដេច​ល្ងើ​ ជាមួយ តារា​កំប្លែង​ប្រចាំ​នគរ និងដើម​កំណើត​ស្បែក​ជើង​​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:កំសាន្ត
Tags: