នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​

បច្ចុប្បន្ននេះ មានសុភាពបុរសសុភាពនារីជាច្រើនបានធ្វើការកែសម្ផស្សដើម្បីបំពេញនូវចំណុចដែលខ្លួនយល់ឃើញថាមានភាពខ្វះខាតពីធម្មជាតិ ប៉ុន្តែក៏មានសុភាពបុរសសុភាពនារីជាច្រើនត្រូវទទួលទុក្ខទោសត្រឡប់មកវិញ ក្រោយការកែកុននេះផងដែរ ។ ជាក់ស្ដែងដូចជានារីវ័យក្មេងម្នាក់នេះជាដើម នាងមានវិប្បដិសារៈយ៉ាងខ្លាំងក្រោយធ្វើការកែកុន ព្រោះត្រូវមានបញ្ហានៅលើផ្ទៃមុខហើយក៏ត្រូវចំណាយថវិកាក្នុងការព្យាបាលយ៉ាងច្រើនសន្ធឹកទៀតផង ។

នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​

 

គណនីហ្វេសប៊ុកមួយឈ្មោះថា Lee Dana បានធ្វើការបង្ហាញការពិតពីវិប្បដិសារៈខ្លួនក្នុងបណ្ដាញសង្គមហ្វេសប៊ុកឱ្យដឹងថា «គិតទៅរកលុយវាពិបាកណាស់ អ្នកធម្មតាៗដូចខ្ញុំសន្សំ ១ ឆ្នាំមិនបាន 5,000$ ផង ដល់តែត្រូវចំណាយតែ ១ ប៉ប្រិចភ្នែកសោះមិនដល់ 30 នាទីផងអស់ 3,000$ បាត់ហ៊ឹម…..ជីវិតអើយជីវិតចង់ផ្តាំប្រាប់ទៅអ្នកដែលធ្លាប់ចាក់មុខ ទោះជាយកចេញហើយឬក៏នៅ សូមកុំទៅបាញ់ឡាហ្ស៊ែឱ្យមុខសផ្តេសផ្តាសឱ្យសោះ ប្រយ័ត្នដូចខ្ញុំជាគំរូ ពេលដែលគេធ្វើឱ្យយើងមានបញ្ហាហើយគឺមិនទទួលខុសត្រូវទេ ប្រយ័ត្នឱ្យមែនទែន កន្លែងកែសម្ផស្សស្រុកខ្មែរ មិនថាតូចមិនថាធំ ឱ្យតែបានលុយពួកវាមិនខ្វល់ពីបញ្ហារបស់យើងទេ»

នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​

 

នេះអាចនិយាយថា ជាការចែករំលែកបទពិសោធដ៏កម្រទៅកាន់អ្នកដែលបានធ្វើការកែសម្ផស្សហើយ និង កំពុងមានបំណងកែក្ដី សូមមេត្តាគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើការកែកុនព្រោះថា បើមិនប្រយ័ត្នវានឹងមានករណីមិនល្អដូចជានារីខាងលើជាក់ជាមិនខាន ៕ ភូមិន្ទ

នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​ នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​

ប្រភព  ៖ pmhotnews

  • នារី​ខ្មែរ​ម្នាក់ ទម្លាយ​រឿង​សោកស្តាយ​បំ​ផុ​តក្រោយ​ធ្វើ​ការកែ​សម្ផស្ស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:កំសាន្ត
Tags: