អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ពីទម្លាប់ ​សាមញ្ញ​ទាំង១៥​ ដែលអាច​ដឹកនាំ​ជីវិត​របស់យើង​កាន់តែ​រីករាយ​

មនុស្ស​ជាច្រើន ​ពិតជា​មាន​ទំនួល​ខុសត្រូវ​ខ្លាំងណាស់ ​ដើម្បី​ជម្រុញ​នូវ ​សកម្មភាព​របស់​យើង ​កាន់តែ​សកម្ម​ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ មនុស្សជា​ច្រើន​ មិនបាន​ដឹង ​អំពី​សកម្មភាព ​ដែលជា​ធម្មតា ​ធ្វើឱ្យ​ពួកគេ​សប្បាយ ​នោះ​ទេ​។ ​ខាងក្រោម​នេះ​ ១៥ចំណុច ​ដែលបង្ហាញ​ ពីវិធីធ្វើ ​ឱ្យខ្លួន​របស់អ្នក​ សប្បាយចិត្ត​។​១​.​ កត់ត្រា​រឿងរាវ​ចំនួន​បី ​ចំពោះ​ការថ្លែង​អំណរ​គុណ​ទៅកាន់​មនុស្ស​មួយ​ចំនួន​៖ ​ការស្រាវជ្រាវ​ ថ្មីមួយ ​បានបង្ហាញ​ថា ​កាលណា​អ្នក​ អំណរគុណ​  អារម្មណ៍​របស់អ្នក​ អាចមាន​អារម្មណ៍​សុទិដ្ឋនិយម​។​ ព្យាយាម​ នូវការ​ធ្វើវា​​ ឡើង​រាងរាល់​ថ្ងៃអាទិត្យ​ពេលយប់ ​វាអាច​ជម្រុញ​នូវ  ​អារម្មណ៍​របស់​អ្នកកាន់​តែធ្វើ​ឱ្យ​រីករាយ​។​២​.​ ក្រឡេក​មើល​ទៅផ្កាយ​លើមេឃ​៖​ ប្រសិន​បើ​មានអារម្មណ៍ ​ថាមិន​សប្បាយចិត្ត​ ចូរ​ក្រឡេកមើល ​ផ្កាយ ​ឱ្យច្បាស់​នៅ​លើមេឃ​។ ​ការសិក្សា​មួយ​ បាន​រកឃើញ​ថា​ មនុស្ស​ដែល​ចូលចិត្ត​ សម្លឹង​ទៅដួង​ផ្កាយ​ ​នោះ​នឹង​ធ្វើឱ្យ ​អារម្មណ៍​ របស់គេ​កាន់តែ​ស្រឡះ​ នឹងឆ្ពោះ​ទៅមុខ​ជានិច្ច​។​៣​.​ ចំណាយ​ពេលវេលា​ទៅ​ខាងក្រៅ​ឱ្យបាន​ច្រើន​៖​ តើ​អ្នកមាន​អារម្មណ៍ថា​ ថប់អារម្មណ៍​ ឬ​មួរម៉ៅ​មែនឬ​ ទេ?​ ចំណាយ​ពេលវេលា ​ចេញទៅ​ខាងក្រៅ ​ ការសិក្សា​ថ្មីមួយ​បង្ហាញថា​ មនុស្ស​ដែលមាន ​ការតឹង​តែងអារម្មណ៍​ តិច​តួច ​ដោយសារ​តែពួក​​គេ​ចំណាយ​ពេលវេលា​ ទៅខាង​ក្រៅ​។​៤​. ត្រូវ​ធ្វើ​អា​រម្មណ៍​ដូចជា​សប្បាយ​ចិ​ត្ត​អីចឹង​ បើទោះ​ជាអ្នក​មិនសប្បាយ​ចិត្ត​ក៏ដោយ​៖​ ក្រុមចិត្តវិទូ ​ US Riverside ​បានរក​ឃើញថា ​មនុស្ស​ដែលមាន​អារម្មណ៍​ រវើរវាយ ​ចូលចិត្ត​គិតអី​ដែល​ផ្តេសផ្តាស់​ នៅពេល ​ដែលគេ​ត្រឡប់​ មកជា​គិត​រឿង​អ្វី ​ដែល​សប្បាយ​ៗ​ ហាក់​ដូចជា ​មិនមាន​អ្វីកើត​ឡើងនោះ​ វានឹង​អាចជួយ​ពួកគេ​ រីករាយ​ត្រឡប់​មកវិញ​។​៥​.​  សម្មាធិ​៖​ ប្រសិនណា​ បើអ្នក​មានអារម្មណ៍​ មិន​សប្បាយចិត្ត​ អាច​សាកល្បង​ធ្វើលំហាត់​យ៉ូហ្គា​(Yoga)​។​ ការសិក្សា​ជាច្រើន ​បានរក​ឃើញថា​ ការសម្មាធិ ​អាចជួយ ​កាត់បន្ថយ​អារម្មណ៍​ធុញថប់​ និងការ​ទទួល​រងសម្ពាធ​ផ្សេង​ៗ​បានយ៉ាង​មាន​ប្រសិទ្ធភាព​។​៦​. ​ទម្លាប់​នៅក្នុង​ការអាន​រឿង​ព្រេង​៖ ​ប្រសិន​បើអ្នក​មានអារម្មណ៍ ​ថា​សោកសៅ​ឬទុក្ខ​ សោក​នោះ​សូមទម្លាប់ ​នូវក្នុង​ការ​ អាន​សៀវភៅ​ប្រភេទ​រឿងព្រេង​។ ​ការសិក្សា​មួយកាល​ពីឆ្នាំ ​២០១២ ​កន្លងទៅ​ បាន​រកឃើញ​ថា ​ការ​អាន​ អំពី​រឿង​ព្រេង​ដ៏អស្ចារ្យ​ អំពី​នរណា​ម្នាក់ ​អាចនឹង​ធ្វើឱ្យ​អ្នកថប់​អារម្ភណ៍​ តិចតួច​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំងឱ្យ​អ្នជក់​ចិត្តទៅ ​លើវា​ទៀត​ផងដែរ​។ ​៧​.​ស្តាប់បទ​ចម្រៀង​បែប​មនោ​សញ្ចេតនា​៖​ ការសិក្សា​មួយ ​បាន​រកឃើញ​ថា​ ការ​ស្តាប់​​ តន្ត្រី​បែប​កម្សត់​​ៗ​ វាអាច​ផ្សារភ្ជាប់ ​ទៅនឹង​ការកើន​ឡើង​ នៃ​សុភមង្គល​។​៨​. ដើរទៅ​រកកន្លែង​បែបធម្មជាតិ​៖​ ប្រសិន​ជាអ្នក​ រស់នៅ​ក្បែរ​ទៅនឹង​ព្រៃឈើ ​សូមអ្នក​ ដើរតាម​ព្រៃ​ ព្រោះវា​អាចបង្កើន​នូវ​ ភាពរីករាយ​មកកាន់​អ្នក​។​ ការសិក្សា​ជាសាធារណះ​មួយ ​កាលពី​ឆ្នាំមុន ​បានបង្ហាញ​ថា ​មនុស្ស​ដែល​បានដើរ​ នៅតាម​ដងព្រៃ ​បានរយះ​ពេល​ ៩០ នាទី​ គឺមាន​ការប្រឈម​នូវការគិត​ បែប​អវិជ្ជមាន​តិចតួច ​បំផុត​បើធៀប ​ទៅអ្នក ​ដែលមិន​បានដើរ ​នៅតាម​ដ​ងព្រៃ​នោះ​។ ​៩​. ចេះកំណត់​គោលដៅ​៖​ ប្រសិនណា ​​បើជា​អ្នកចង់​សប្បាយចិត្ត​កាន់តែ​ច្រើន ​ ការកំណត់​នូវគោល​ដៅ ​វាពិតជា​អាចជួយ​អ្នកបាន​ ។​ វាអាច​ធ្វើឱ្យ​អ្នក​ កាន់តែ​មានភាព​សកម្ម ​ហើយនឹង​ការសម្រេច​បាន​ នូវគោល​ដៅ​មួយ​ ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ ​ថាអស្ចារ្យ​។​​១០.​ ចេះ​កត់​ទុក​រាល់​អារម្មណ៍​ដែល​កើតឡើង​៖ ​ផ្នែកវិទ្យាសាស្ត្រ​ បានរក​ឃើញថា ​ការដែល​ចេះ​កត់ត្រា​ អាចជួយ​ដល់អ្នក ​ដើម្បីបញ្ជាក់​ អំពី​អារម្មណ៍ ​របស់អ្នក​ ហើយនឹង​ ចេះដោះ​ស្រាយបញ្ហា​ បានយ៉ាង​ឆាប់រហ័ស​។ ​ព្យាយាម​ការកត់ត្រា​ បន្ទាប់​ពីជួប​បញ្ហា​ ដ៏លំបាក​ ដើម្បី​កុំឱ្យ​ជួបព្យុះ​ និង​ការសម្រាក​បន្ទាប់​ពីការ​ធ្វើការ ​អស់មួយ​សប្តាហ៍​រួមមក​។ ​ ១១​. ចំណាយលុយ​ទៅលើ​រឿងរាវ​ផ្សេងៗ​៖​ បន្ទាប់​ពីការ​ធ្វើការ​ឬ ​ថ្ងៃដ៏លំបាក​របស់អ្នក ​វាជាពេល​វេលាមួយ ​ដែលអ្នក​ត្រូវតែ​គិតពី​ខ្លួនឯង​ តែ​ការស្រា​វជ្រាវ​មួយ​បង្ហាញថា​ អ្នកនឹង​មានអារម្មណ៍​ថា ​សប្បាយចិត្ត ​ប្រសិនបើ​​អ្នក​ ចំណាយ​លុយ​ទៅលើ​អ្នកណា​ម្នាក់ផ្សេង​ទៀត​ ក្រៅពី ​ខ្លួនអ្ន​ក​។ ​១២​. ទស្សនា​ នៅតំបន់​ដែលទាក់ទាញ​៖​ ការសិក្សា​មួយ​ បានពិសោធន៍​ អំពីការរីករាយ​ នៃជីវិត​ ថាមនុស្ស​ ដែលចូល​ចិត្តដើរ ​តាមសារ​មន្ទីរ​ ក្លឹបកម្សាន្ត ​គឺធ្វើ​ឱ្យ​មាន​កម្រិតនៃការ​ ថប់អារម្មណ៍​និងការ​ទទួលរងនូវ​សម្ពាធ​ទាប​ ជាងមនុស្ស​ដែលមិន​បានធ្វើ​។ ​១៣.​ រៀនពី​ជំ​នាញ​​៖ ការរៀន​ពីជំនាញ​ថ្មីមួយ​ នោះគឺ​វាអស្ចារ្យ ​សម្រាប់​កម្រិត​នៃ​ ភាពរីករាយ​របស់អ្នក​ ដែលវា​អាចធ្វើ​ឱ្យអ្នក​គ្រប់គ្រង​ នូវចិត្ត​គំនិតខ្លួន​ឯង​បានយ៉ាងល្អ​ ហើយអ្នក​នឹងមាន​អារម្មណ៍ ​ថាអស្ចារ្យ ​នៅ​ពេល​ដែល​អ្នក​ មានទេព្យ​កោសល្យថ្មី​ ដែលអ្នក ​អាចធ្វើ​វាបាននោះ​។​១៤​. ញាំអាហា​រថ្ងៃត្រង់​នៅតាម​ឆ្នេរសមុទ្រ​៖ ​ប្រសិនបើអ្នក ​មិនសប្បាយចិត្ត ​នៅពេល ​ដែលអ្នក​នៅកន្លែងធ្វើការ​ ឬក៏​ការងារ​អ្វីមួយនោះ​ ការ​ដែលព្យាយាម ​ទទួលទាន ​អាហារថ្ងៃត្រង់ ​នៅតាម​ឆ្នេរ​ខ្សាច់​ឬ​ឩទ្យាន​ណាមួយ​ វាពិត​ជាអាច​ជួយធ្វើ​ឱ្យអារម្មណ៍​ លោកអ្នក ​ប្រសើរ​ឡើងបាន​។ ​១៥.​ ផឹកកាហ្វេ​៖​ វាជា​ពត៌មាន​ដ៏ល្អ​ សម្រាប់អ្ន​ក​ដែល​ចូលចិត្តផឹក​ កាហ្វេ​ ជាតិកាហ្វេអ៊ីន​ ដែលមាន​នៅក្នុងកាហ្វេ​ ជម្រុញ​នូវស្មារតី​ និងបង្កើន​ការជម្រុញ​អារម្មណ៍​របស់អ្នក​ផងដែរ​។ ​​​​​​​​​​​​​​​​ដូចនេះវាល្អ​ សម្រាប់​អ្នក​ដែលអស់​កម្លាំង​និងបញ្ហា​ថប់អារម្ភណ៍​ផ្សេង​ៗ​​។

អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ពីទម្លាប់ ​សាមញ្ញ​ទាំង១៥​ ដែលអាច​ដឹកនាំ​ជីវិត​របស់យើង​កាន់តែ​រីករាយ​អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ពីទម្លាប់ ​សាមញ្ញ​ទាំង១៥​ ដែលអាច​ដឹកនាំ​ជីវិត​របស់យើង​កាន់តែ​រីករាយ​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org