​ទារក​ទើបនឹង​កើត ឡើង​យំ​ពេលយប់ ដោយសារតែ …

​ទារក​ទើបនឹង​កើត ឡើង​យំ​ពេលយប់ ដោយសារតែ ...

​ប្រសិន​បើ​កូន​របស់​អ្នក យំ​រៀងរាល់ ២ ទៅ ៤ ម៉ោង​ម្តង វា​ជា​រឿង​ធម្មតា​នោះទេ ពីព្រោះ​គេ​ត្រូវធ្វើ​បែប​នេះ ពេល​គេ​ឃ្លាន ដោយសារ​តែ​គេ មិន​អាច​និយាយ ឬ​ប្រាប់​អ្នក​បាន​នោះ​ទេ​។ ប៉ុន្តែ ក្នុងករណី​ដែល​កូន​អ្នក​យំ ក្នុង​ចន្លោះពេល​តិច​ជាង​កន្លះ​ម៉ោង​ម្តង នោះ​ហើយ​ជា​អ្វី​ដែល​អ្នក ត្រូវ​ព្រួយបារម្ភ​។​

​យ៉ាងណាមិញ ទារក​ទើបនឹង​កើត ភ្ញាក់​យំ​ពេលយប់ ភាគច្រើន អាច​ដោយសារតែ កត្តា​ទាំង​បី​ខាងក្រោម​នេះ ៖

​ឃ្លាន​
ទារក​ទើបនឹង​កើត ត្រូវការ​បៅ​ញឹកញាប់​ណាស់ ប្រហែល​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង​។​

​បញ្ហា​រំលាយ​អាហារ​
ខ្យល់​ក្នុង​ពោះ ការ​តឹង​ណែន​ពោះ និង​បញ្ហា​នានា​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ធ្វើឲ្យ​ទារក ភ្ញាក់​ពី​គេ​ង​បាន​។​

​មិនទាន់​មាន​ទម្លាប់​
ទារក​ទើបនឹង​កើត មិនទាន់​ស៊ាំ​នឹង​បរិយាកាស​ខាងក្រៅ ដូច្នេះហើយ គេ​អាច​នឹង​ច្រឡំ មិនដឹងថា​ពេល​ណា​ពេល​ថ្ងៃ ពេល​ណា​ពេល​យប់​នោះ​ទេ ហើយ​គេ​នឹង​ភ្ញាក់ឡើង ដើម្បី​ប្រលែង​លេង​៕

ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ទារក​ទើបនឹង​កើត ឡើង​យំ​ពេលយប់ ដោយសារតែ …已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:សុខភាពកុមារ
Tags: