រថយន្ត​ដឹក​សត្វ​គោ​បើក​បុក​ពីក្រោយ​រថយន្ត​ដឹក​កម្មក​រោងចក្រ បណ្តាលអោយ​របួសធ្ងន់​និង​ស្រាល​២១​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​កម្មករ​បាន​រងរបួស​ធ្ងន់​និង​នារី​ជា​កម្មករ​២០​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ដឹក​សត្វ​គោ​បុក​រថយន្ត​ដឹក​កម្ម​រោងចក្រ ពីក្រោយ ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ខាងមុខ​កា​រាស់​សាំង​ឡេង សុជាតិ​ចន្លោះ​ប​ង្គោ ល​គីឡូម៉ែត្រ​៥៤​និង​៥៥​ស្ថិតក្នុង ភូមិ​សាលា​លេខ​៥ ឃុំ​អូ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​:​រថយន្ត​ដែល​បង្ក​ការគ្រោះថ្នាក់​ខាង ពណ៌​ស ពាក់​ស្លាក​លេខ​(PP3B7626)​បើកបរ​ពី​ជើង​ទៅ​ត្បូង​មាន​ដឹក​សត្វ​គោ​៣០​ក្បាល​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅបុក​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពីក្រោយ រថយន្ត​ដឹក​កម្មក​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​(PP3A0425) មាន​ដឹក​កម្មក​ប្រមាណ​ជាង​៦០​នាក់​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់​និង​ស្រាល​។

ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា :​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​កម្មករ​បាន​បើកបរ​ចេញពី​ផ្លូវខ្វែង​ទិស​គ្នា​ពី​កើត​ហើយ​បាន​បត់​មក​ខាងឆ្វេង​ដៃ​ឆ្លង​ដល់​គំនូស​ខាងស្តាំ​ក្នុងទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​ក៍​ស្រាប់ តែ​រថយន្ត​ដឹកគោ​បុក​ពីក្រោយ​បណ្តាលអោយ​កម្មករ​ជ្រួលច្របល់​ស្រែក​ឆោ​រ​ឡោ​ពេញ​រថយន្ត​ដួល​ជាន់​លើ​គ្នា​ធ្វើអោយ​បុរស​ម្នាក់​ដែលជា​កម្មករ​អង្គុយ​ក្នុង​រថយន្ត​បាន​រងរបួស​ធ្ងន់​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​យកទៅ​ព្យាបាល​នៅ​ខ្លី​និ​ច​ឯកជន​ឈ្មោះ​តែ វណ្ណា ផ្សារ​សាលា​លេខ​៥​និង​ម្នាក់ទៀត សម្រាក​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​ប្រតិបត្តិ​ស្រុក​កំពង់ត្រឡាច កម្មករ​ដែល​រងគ្រោះថ្នាក់​ខាងលើនេះ​គាត់​រស់នៅក្នុង​ឃុំ​កំពង់ត្រឡាច បំរើ​ការងារ​នៅក្នុង​រោងចក្រ​(​ជិន​យី​)​និង​តឹក​ហ្វុ​ក​ស្រុក​កំពង់ត្រឡាច ។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដឹកគោ​ឈ្មោះ បូ ផាន់​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូ​ជុំ ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រត្ត​នះ​គី​រី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការ​នគ​បាល​ស្រុក​កំពង់ត្រឡាច ។ បុរស​ដែល​បាន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ ពិន វី​ឆេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រងរបួស​ជើង​ខាងស្តាំ​ដេរ​អស់​៤៨​ថ្នេរ រស់នៅក្នុង​ភូមិ​ខ្លា​ក្រ​ហ៊ឹម ឃុំ​អំពិល ទឹក​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដឹក​សត្វ​គោ​បាន​សារភាពថា​:​មកដល់​កន្លែងកើតហេតុ​មិន ដឹង​ជា​យ៉ាងម៉េច​បានជា​ជាន់​ហ្វ្រា​ង​មិន​ជាប់​ហើយ​ជ្រុល​ទៅបុក​ពីក្រោយ​រថ យន្ត​ដឹក​កម្មក បណ្តាលអោយ​រងគ្រោះថ្នាក់ និ​ងេ​ថ​យន្ត​បាន​ខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ ៕ (រិទ្ធិជ័យ​)
011b8011b9

011b0
011b7
011b01
011b5
011b6