រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​កញ្ចាស់​ដឹក​ជ្រូក​គ្មាន​ច្បាប់​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​ដែល​កើតហេតុ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៨​ឌី ស្ថិត​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ បូ ផា​ន់​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ជន​រង​គ្រោះ​របួសស្រាល​ឈ្មោះ ខាត់ សល់ អាយុ​១៨​ឆ្នាំ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​រថយន្ត​កញ្ចាស់​ធុន​តួ​រី​ស​គ្មាន​ស្លាក​លេខ ដែល​ដឹក​ជ្រូក​ពេញ​រថយន្ត​ចេញពី​ច្រករបៀង​គ្មាន​ច្បាប់ អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៨​ឌី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។ ហើយ​បាន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​បើកបរ​ស្របគ្នា​បណ្តាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ចូល​ស្រែ រថយន្ត​ផ្ងារជើង​ឡើង​លើ​យក​ជើងទ្រ​មេឃ បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួសស្រាល​ម្នាក់​។

មន្ត្រី​នគ​បាល​ចរាចរណ៍​ស្រុក​បាន​បន្ត​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​។ ចំណែកឯ​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគ​បាល​ស្រុក​អូរ​ជ្រៅ​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  នៅម៉ោងប្រមាណ ១១៖៤៥នាទី ថ្ងៃទី២ ខែសីហា កន្លងទៅ នៅផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិ ស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងអស់មាន​ ចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់ ឯអ្នកបើកបរឈ្មោះ ញេន តៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិ គោកក្រសាំង ឃុំគោកគូងកើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯសំភារៈដែលខូចខាត មានរថយន្តកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2D-3620។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរបង្អែកខេត្តរតនគិរី ដើម្បីជួយសង្គ្រោះអាយុជីវិត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់

រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់

រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់

រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់

រថយន្ត​ដឹក​ជ្រូក​ក្រឡាប់​ផ្ងា​ជើង ស្លាប់​ម្នាក់​និង​របួស​ម្នាក់