កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំ

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិន នឹងបោះឆ្នោតជម្រុះ បេក្ខជនទីប្រាំនៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនដែលនៅសល់ទាំង៦រូប បានប្រកួតប្រជែងគ្នាលើ ការលក់សំបុត្រដើម្បីស្វែងរកភ្ញៀវ មកចូលទស្សនាទស្សនីយភាពសិល្បៈ នៅសមាគមសុវណ្ណភូមិ។ ការលក់សំបុត្រ ដើម្បីទស្សនាទស្សនីយភាពសិល្បៈខ្មែរនេះ គឺជាការធ្វើអាជីវកម្មមួយដើម្បីបម្រើសេវាកម្មបំពេញ ចំណីអារម្មណ៍ទៅដល់អតិថិជន។

ពួកគេត្រូវបែងចែកជាពីរក្រុមដើម្បីលក់សំបុត្ររកអតិថិជន តាមក្រុមរៀងៗខ្លួន ប៉ុន្តែពួកគេត្រូវសហការរួមគ្នាដើម្បីបង្កើតព្រឹត្តិការណ៍នោះឡើង។

កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខជន លូ យូវ ដែលជាបេក្ខជនទីបួន ត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។

សម្រាប់សប្តាហ៍នេះវិញ មនុស្សមួយចំនួនគិតថា បេក្ខជនដែលទំនង នឹងមានការបោះឆ្នោតជ្រើសរើសឲ្យ ចាកចេញអាចជាបេក្ខជន លី រីនី, កែវ សិរីរត្នន៍ ឬអ៊ួយ សុគន្ធា។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញ ពីកម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើង តាមរយៈការបោះឆ្នោតរបស់បេក្ខជន ចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី៩ ទើបរកឃើញជ័យលាភី។

នៅសប្តាហ៍ក្រោយ កម្មវិធីតម្រូវឲ្យបេក្ខជនប្រកួតគ្នាជាលក្ខណៈឯកជនវិញម្តង ដោយឲ្យពួកគេទាំងប្រាំនាក់ បង្កើតអាជីវកម្មតូច មួយរៀងៗខ្លួននៅលើរថភ្លើង ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តកំពតដោយកម្មវិធី ផ្តល់ដើមទុន២០ម៉ឺនរៀល។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការប្រកួតប្រជែង ពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយស មកពីវិស័យខុសៗគ្នា ចូលរួមនិយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារ ប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន ជម្រុះបេក្ខជនជាលើកទីប្រាំ