សម្រុកយកកូនឆ្នាំវក ធ្វើឱ្យមន្ទីរពេទ្យសម្ភពនៅចិន ខ្វះគ្រែដេក

មន្ទីរពេទ្យសម្ភពនៅប្រទេសចិនកំពុងប្រឈមនឹងបញ្ហាបង្កើតកូន ដោយសារបណ្តាឪពុកម្តាយជាច្រើននាក់ នាំគ្នាសម្រុកយកកូននៅក្នុងឆ្នាំវក ឬ ឆ្នាំស្វា ពីព្រោះគេមានជំនឿទៅលើសត្វស្វា ។

សត្វស្វាជាសត្វមានខួរក្បាលស្រស់ថ្លា ប្រាជ្ញាឈ្លាសវៃ ខ្លាំងក្លា មនុស្សកើតឆ្នាំស្វា តែងជាអ្នកដឹកនាំធំៗ និង ចូលចំណោមក្នុងសង្គម ជាមនុស្សពូកែ ហើយនៅពេលដល់មជ្ឈិមវ័យ រមែងជាមនុស្សមានអ្វីៗនឹងថឹង ស្ថិតស្ថេរ ។ ដូច្នេះហើយ បានជាឪពុកម្តាយជនជាតិចិន បានដាក់ផែនការយកកូនក្នុងឆ្នាំវក ឆ្នាំស្វានេះ ទើបបណ្តាលឱ្យមន្ទីរពេទ្យក្នុងទីក្រុងធំៗ ដូចជាក្នុងទីក្រុងប៉េកាំង មន្ទីរពេទ្យអន្តរជាតិពើយតា ធ្លាប់ទទួលបង្កើតកូនប្រមាណ ១៧០.០០០ នាក់កាលពីឆ្នាំ មុន មកដល់ឆ្នាំ ២០១៦ ជាឆ្នាំវក មានអ្នកសម្រាលកូនកើនឡើង ៤០០.០០០ នាក់ ដែលមន្ទីរពេទ្យមានគ្រែតែ ៣៨០.០០០ ប៉ុណ្ណោះ ។

កាលពីឆ្នាំមមែ សត្វពពែ កន្លងទៅនេះ ប្រជាជនចិនភាគច្រើនបាននាំគ្នាគេចពីការយកកូន ដោយគេមានជំនឿថា សត្វពពែជាសញ្ញានៃភាពលំបាក ទើបឪពុកម្តាយមានផែនការសម្រុកយកកូន «ឆ្នាំវក ឆ្នាំស្វា» ស្របនឹងគោលការណ៍របស់រដ្ឋាភិបាលចិនឱ្យមានកូន ២ នាក់ ។ ដូច្នេះហើយទើបមន្ទីរសម្ភពនៅប្រទេសចិនជួបបញ្ហានឹងកំណើនទារក ទារិកា ចំនួន ៣ លាននាក់ ៕

ប្រភព៖ មតិអ្នក


សម្រុកយកកូនឆ្នាំវក ធ្វើឱ្យមន្ទីរពេទ្យសម្ភពនៅចិន ខ្វះគ្រែដេក

បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

សម្រុកយកកូនឆ្នាំវក ធ្វើឱ្យមន្ទីរពេទ្យសម្ភពនៅចិន ខ្វះគ្រែដេក

ឃ្លី​ប​ភ្ញាក់ផ្អើល កូនស្រីប្រធានាធិបតីសហរដ្ឋអាមេរិក អូ​បា​ម៉ា ជក់​កញ្ឆា​ក្នុង​ពិធីជប់លៀង (​វីដេអូ​)