Swansea បំពេញការផ្ទេរខ្សែប្រយុទ្ធ Baston ពីក្លិប Atletico Madrid

ក្លិប Swansea City បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Borja Baston ពីក្លិប Atletico Madrid ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបចំនួន១៥,៥លានផោន (ស្មើនឹង២០លានដុល្លារអាមេរិក)។ កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងជំនួសកន្លែងរបស់ខ្សែប្រយុទ្ធអន្តរជាតិហ្គាណា Andre Ayew ដែលបានចូលរួមជាមួយនឹងក្លិប West Ham United ក្នុងតម្លៃខ្លួន២០,៥លានផោនកាលពីថ្ងៃចន្ទ។

Baston

កំណត់ត្រាទិញចូលកីឡាករកាលពីមុនរបស់ Swansea គឺស្ថិតក្នុងតម្លៃខ្លួន១២លានផោន សម្រាប់ខ្សែប្រយុទ្ធ Wilfried Bony ពីក្លិប Vitesse Arnhem កាលពីឆ្នាំ២០១៣។ Borja ដែលបានកើតក្នុងទីក្រុង Madrid គឺជាផលិតផលនៃក្រុមយុវជនរបស់ Atletico ប៉ុន្តែ បានចំណាយពេល៥រដូវកាលមុនក្នុងនាមជាកីឡាករកម្ចី។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ពេលខ្ចីជើងនៅឯក្លិប Eibar និងរកបាន២២ក្នុងពេលឲ្យក្លិប Real Zaragoza កាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធរូបនេះ ដែលបានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញរហូតដល់កម្រិតអាយុក្រោម១៩ឆ្នាំនោះ អាចនឹងចូលលេងក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League របស់ Swansea ជាមួយនឹងក្រុម Burnley នៅថ្ងៃសៅរ៍នេះ។ ការផ្ទេររបស់គេកើតឡើងក្រោយពីការផ្ទេររបស់ Fernando Llorente, Leroy Fer, Mike van der Hoorn និង Mark Birighitti ទៅកាន់ Swansea៕

ប្រភពព័ត៌មាន៖ The Guardian

The post Swansea បំពេញការផ្ទេរខ្សែប្រយុទ្ធ Baston ពីក្លិប Atletico Madrid appeared first on CamboSport.