Man City ចាប់ផ្តើមសម័យកាលលោក Guardiola ដោយការប្រកួតជាមួយ Sunderland នៅថ្ងៃសៅរ៍នេះ (មានវីដេអូ)

ក្រោយពីការព្យាយាមអភិវឌ្ឍរយៈពេលបួនឆ្នាំ ទីបំផុតយុគសម័យកាលរបស់លោក Pep Guardiola នៅឯក្លិប Manchester City ចាប់ផ្តើមក្នុងស្ថានភាណដ៏ស្វិតស្វាញមួយនៅថ្ងៃសៅរ៍នេះ នៅពេលដែលក្រុមរបស់លោកត្រូវធ្វើដំណើរទៅជួប Sunderland ក្នុងការប្រកួតបើករដូវកាលនៃក្របខ័ណ្ឌ Premier League របស់ពួកគេ។

guardiola-manchester-city-pep-manager

Man City បានចាប់ផ្តើមការត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់លោក Guardiola កាលពីឆ្នាំ២០១២ ដែលនៅពេលនោះពួកគេបានតែងតាំងលោក Ferran Soriano អតីតសម័ន្ធមិត្តរបស់លោក Guardiola នៅឯក្លិប Barcelona និងលោក Txiki Begiristain ក្នុងនាមជាប្រធានប្រតិបត្តិ និងជាប្រធានផ្នែកកីឡាបាល់ទាត់រៀងៗខ្លួន។ លោក Guardiola បានធ្វើឲ្យ Man City រងនូវការខកចិត្តតាមរយៈការចូលរួមជាមួយនឹងក្លិប Bayern Munich កាលពីឆ្នាំ២០១៣ ប៉ុន្តែ ការរង់ចាំផ្សេងៗទីបំផុតបានបញ្ចប់កាលពីខែកុម្ភៈ នៅពេលដែលពួកគេបានប្រកាសថា គ្រូបង្វឹករូបនេះនឹងត្រូវចូលជំនួសកន្លែងរបស់លោក Manuel Pellegrini ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងរដូវកាលចុងក្រោយរបស់លោក Pellegrini លោក Guardiola កំពុងតែស្ថិតក្រោមសម្ពាធក្នុងការប្រជែងដណ្តើមពាន។

លោក Guardiola បានជួសជុលក្រុមរបស់លោកតាមរយៈការទិញចូលកីឡាករវ័យក្មេងជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង John Stones និង Leroy Sane ផងដែរ ហើយលោកត្រូវបានគេរំពឹងទុកថា នឹងជួយឲ្យ Man City មានកម្រិតលេងលឿន គ្រប់គ្រងបាល់បានច្រើនដូចដែលលោកបានធ្វើនៅឯក្លិប Barcelona និង Bayern។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើដ៏មានឥទ្ធិពល Kevin De Bruyne បានព្រមានថា វាដល់ពេលហើយដែលវិធីសាស្ត្ររបស់លោក Guardiola មានប្រសិទ្ធភាព៕

Manchester City Vs Sunderland ~ 4-1 Goals & Highlights (9.22.2015)

ប្រភពព័ត៌មាន៖ Channel News Asia

The post Man City ចាប់ផ្តើមសម័យកាលលោក Guardiola ដោយការប្រកួតជាមួយ Sunderland នៅថ្ងៃសៅរ៍នេះ (មានវីដេអូ) appeared first on CamboSport.