អូស្រ្តាលី​ សហការ​ជាមួយ​ អាស៊ាន​ បំផ្លាញ​ហិរញ្ញវត្ថុ​ភេរវកម្ម​

អូស្រ្តាលី​ សហការ​ជាមួយ​ អាស៊ាន​ បំផ្លាញ​ហិរញ្ញវត្ថុ​ភេរវកម្ម​
ប្រទេស អូស្រ្តាលី និងប្រទេសប្រទេសសំខាន់ៗនៅអាស៊ានបញ្ជាក់ថា មើលឃើញគ្រោះថ្នាក់នៃហិរញ្ញវត្ថុរបស់បណ្ដាញភេរវកម្ម ហើយបានដាក់ចេញនូវវិធានការតាមដានមូលនិធិដែលគួរឲ្យសង្ស័យថា ត្រូវបានប្រើប្រាស់ដោយជីវពលក្នុងតំបន់អាស៊ាន ។

រដ្ឋាភិបាល អូស្ត្រាលី នឹងធ្វើការជាមួយប្រទេស សិង្ហបូរី, ម៉ាឡេស៊ី, ថៃ និង ហ្វីលីពីន ក្នុងការតាមដានទៅលើហិរញ្ញវត្ថុរបស់ភេរវជន ដែលជាវិធានការដំបូង ធ្វើឡើងបំណងឃ្លាំមើលបណ្ដាញហិរញ្ញវត្ថុគ្រោះថ្នាក់ ដោយរដ្ឋាភិបាលទាំងនោះ ចាត់ទុកវិធានការនេះថាមានសារសំខាន់ ដើម្បីបង្ហាញថា ប្រទេសទាំងឡាយក្នុងតំបន់ បានធ្វើកិច្ចការកាន់តែប្រសើរ ដើម្បីធានាមិនឲ្យក្រុមភេរវជនអាចចរាចរប្រាក់របស់ខ្លួន ។

ហិរញ្ញវត្ថុទុច្ចិត គឺជាការប្រឈមរបស់អាជ្ញាធរនៃប្រទេសទាំងឡាយនៅលើពិភពលោកហើយអន្តរជាតិជឿថា អូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ាន ត្រូវធ្វើកិច្ចការច្រើនថែមទៀត ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុទុច្ចរឹត ។ ប្រទេស អូស្រ្តាលី កំពុងសិក្សាទៅលើរបៀបដែលត្រូវដោះស្រាយ ដូចដែលប្រទេសខ្លះបានធ្វើរួចហើយ ក្នុងនោះមាន កាណាដា ជាដើម ដើម្បីធានាថា ហិរញ្ញវត្ថុគ្រោះថ្នាក់ត្រូវបានបំផ្លាញទាំងស្រុង ។

ប្រែសម្រួល៖ kqube
ប្រភព៖ ministerjustice

  • អូស្រ្តាលី​ សហការ​ជាមួយ​ អាស៊ាន​ បំផ្លាញ​ហិរញ្ញវត្ថុ​ភេរវកម្ម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ជីវិតនិងសង្គម
Tags: