Donald ​Trump​៖​ លោក​អូបាម៉ា​គឺ​ជា​មេក្លោង​របស់ពួក​ ISIS​

ជា​មហាសេដ្ឋី​ខាងវិស័យ​អចលនទ្រព្យ​, ក្រុមហ៊ុន​ទូរទស្សន៍ ​និង​ជាបេក្ខជន​ជ្រើសតាំង​​ជា​បេក្ខភាព​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ផងនោះ​ កាលពី​ថ្ងៃពុធ​ នៅកណ្ដាល​ហ្វូង​មហាជន​ដែល​អញ្ជើញ​មកស្ដាប់​សុន្ទរ​ក​ថា​​របស់​លោក​ លោក​ដូណាល់ ត្រាំ​ បាន​វាយ​ប្រហារ​ពាក្យ​សម្ដី​​យ៉ាងចាស់​ដៃ​មិនដែល​ធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្ត​អ្នកនយោបាយ​ ដោយលោក​បានចោទ​ប្រកាន់​លោកអូបាម៉ា​ ប្រធានាធិបតី​ជិតផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ថា ​គឺជា​មេក្លោង​ដ៏សំខាន់​របស់ពួក​សកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹងរដ្ឋាភិបាល​ស៊ី​រី (ISIS) ​ដែលកំពុង​ស្ថិតក្រោម​អំណាច​គ្រប់គ្រង​បែបផ្ដាច់ការ​របស់លោក ​បាសា​ អាល់អាសាដ​ នេះបើ​យោងតាម​សារពត៌មាន​ Business ​Insider ​។​ក្រៅ​ពីវាយ​ប្រហារ​ដៃគូ​ដ៏មាន​ឥទ្ធិពល​ ដែលជួយ​ជ្រោមជ្រែង​សម្លេង​របស់​លោកស្រី ​ហ៊ីឡារី ​គ្លីនតុន ​បេក្ខជន​ជាប់ការ​តែងតាំង​មកពី​គណបក្ស​ប្រជាធិបតេយ្យ ​ដែលជាគូ​ប្រកួត​ដ៏មាន​ឥទ្ធិពល​ជាមួយ​លោកដូ​ណាល់ ត្រាំ ​លោក​ស្រី​ ក៏ត្រូវ​លោកត្រាំ​បរិហារ​ផងដែរថា​ គឺជា​មេ​ច​លករ​របស់ពួក​ ISIS ​ដូចគ្នាដែរ ​។ ​សូ​ម​ជម្រាប​ជូនថា​៖ មូលហេតុ​ដែលលោក​ដូណាល់ត្រាំ ​វាយប្រហា​រ​ចំៗយ៉ាងនេះ ​ក៏ព្រោះ​ចាប់ពី​ឆ្នាំ២០១១​ រាប់​មកដល់​ពេលនេះ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេសស៊ីរី​ រវាងពួក​សកម្ម​ប្រយុទ្ធ​ដែលគាំ​ទ្រ​ដោយ​រដ្ឋបាល​របស់​លោក​អូបាម៉ា ​ដែលបាន​​​ឧបត្ថម្ភ​ស​ព្វាវុធ​ទៅឱ្យ​ជាបន្តប​ន្ទាប់​ដើម្បី​ប្រយុទ្ធ​តទល់​ទៅនឹង​កងទ័ព​រដ្ឋាភិបាល​របស់​លោកអាសាដ ​បានបន្សល់​ទុកនូវ​សោក​នាដកម្ម​ដ៏ឈឺចាប់​ក្នុងប្រវត្តិសាស្រ្ត​ប្រជាជាតិ​ស៊ីរី​ រហូត​មានមនុស្ស​ប្រមាណ​ជាង៥០ម៉ឺន​នាក់​ត្រូវ​បាត់បង់​ជីវិត​ ៕​​​

Donald ​Trump​៖​ លោក​អូបាម៉ា​គឺ​ជា​មេក្លោង​របស់ពួក​ ISIS​ ដោយ៖ ឈូកស
ប្រភព៖ BI