Dead Sea កន្លែង​ដែល​អ្នក​​មិន​ចេះ​ហែល​ទឹក ក៏​អាច​ហែល​បាន

Dead Sea មិនមែនជាសមុទ្រនោះទេប៉ុន្តែវាគឺជាបឹងដ៏ធំមួយដែលស្ថិតនៅជាប់នឹងប្រទេសចំនួន ៣ គឺ អ៊ីស្រាអែល ប៉ាឡេស្ទីន និង ហ៊្សកដានី។

ថ្វីត្បិតតែវាជាបឹងក៏ពិតមែនប៉ុន្តែទឹកនៅក្នុងបឹងនេះគឺមានជាតិប្រៃ ដែលកម្រិតនៃជាតិប្រៃរបស់វាគឺខ្លាំងជាងសមុទ្រទៅទៀត រហូតដល់អ្នកខ្លះបានហៅវាថា សមុទ្រអំបិល (Salt Sea) ទៀតផង។ Dead Sea មានជម្រៅប្រមាណជា ៣០៤ ម៉ែត្រ ប្រវែងសរុប ៥០ គីឡូម៉ែត្រ ចំណែកឯកម្រិតនៃជាតិប្រៃរបស់វាគឺខ្លាំងជាងមហាសមុទ្រដល់ទៅ ៩,៦។

អ្នកទេសចរណ៍ជាច្រើនដែលទៅលេងនៅទីនោះ បើទោះជាមិនចេះហែលទឹកក៏អាចហែលលេងបានដែរ ពីព្រោះតែកំហាប់នៃសារជាតិអំបិលដ៏លើសលុបនេះ វាបានធ្វើឲ្យវត្ថុជាច្រើនមិនអាចលិចចុះទៅក្រោមបាន (អណ្ដែត) សូម្បីតែមនុស្ស។ បើសិនជាអ្នកចង់ទៅហែលលេងនៅក្នុងបឹងមួយនេះ សូមប្រាកដថាអ្នកបានប្រើប្រាស់វ៉ែនតាជ្រមុជទឹក ពីព្រោះទឹកនៅក្នុងបឹងនោះអាចធ្វើឲ្យភ្នែករបស់អ្នកឈឺបាន

  • Dead Sea កន្លែង​ដែល​អ្នក​​មិន​ចេះ​ហែល​ទឹក ក៏​អាច​ហែល​បាន已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ចំនេះដឹង
Tags: