ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !

6 Videos


ស្ទើរមិនគួរឱ្យជឿថា ពេលនេះតារាចម្រៀង សម្តែង និង កំប្លែង អ្នកនាង សំ ប៉ូលីដា បានធ្លាក់ខ្លួនក្រគ្មានផ្ទះសម្តែងស្នាក់នៅ ជាពិសេសអ្នកនាងមិនមានលទ្ធភាពព្យាបាលជើងដែលបានបាក់កាលពីប៉ុន្មានថ្ងៃមុននេះ ។ អ្វីដែលគួរឱ្យសង្វេគនោះ អ្នកនាង សំប៉ូលីដា កំពុងដង្ហើយរកជំនួយផងដែរ ។ បើពិនិត្យមើលរូបភាពរបស់អ្នកនាង សំប៉ូលីដា ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ហើយស្ទើរតែមិនគួរឲ្យជឿថា អ្នកនាងធ្លាក់ខ្លួនដល់ថ្នាក់ គ្មានផ្ទះសម្បែង និង គ្មានប្រាក់ព្បាបាលជំងឺបែបនេះទេ ។

ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !

អ្នកនាង សំ ប៉ូលីដា បានរៀបរាប់ថា«គាត់កំពុងផ្ញើរជីវិតនៅក្នុងភោជនីយដ្ឋានមួយដែលមានប្តីជាសន្តិសុខធ្វើការនៅទីនោះ ។ កន្លែងដែល សំ ប៉ូលីដា ស្នាក់នៅ គឺនៅក្រោយតុគិតលុយ ។ តារាស្រីម្នាក់ដែលធ្លាប់តែបង្ហាញខ្លួនគ្រប់កម្មវិធីរបស់អ្នកសិល្បៈមិនថា តូច ឬ ធំ តាំងពីខ្លួនល្បី រហូតមក… ដោយមិនធ្លាប់ប្រកាន់ វាយឫកចំកោងខ្លួន សព្វថ្ងៃកំពុងជួបប្រទះខ្វះខាតហិរញ្ញវត្ថុធ្ងន់ធ្ងរ គ្មានលទ្ធភាពចិញ្ចឹមកូនដល់ទៅបួននាក់ ខណៈពេលកំពុងធ្លាក់ខ្លួនមានជំងឺ គ្មានលទ្ធភាពព្យាបាល គ្មានផ្ទះសម្បែង កំពុងរសាត់តាមកម្មវាសនាម្នាក់នេះកំពុងត្រូវការជំនួយយ៉ាងខ្លាំង ។

ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !

ដោយសារតែជីវភាពរស់នៅមានការលំបាកវេទនា មិនមានលទ្ធព្យាបាលជំងឺផងនោះ ពេលនេះអ្នកនាងបានដាច់ចិត្តលើកដៃសំពះសុំជំនួយពីសប្បុរជន សូមមេត្តាជួយដល់អ្នកនាងផង ។ បើលោកអ្នកសប្បុរសជនមានទឹកចិត្តសប្បុរសធម៌នោះ អាចទាក់ទងតាមលេខទូរស័ព្ទនេះ ០៩៣ ៨២២ ២៦២ និង តារាចម្រៀងសាន ផានិត ០៩៦ ៥០០ ៣៤៥៦» ។

ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !

គួរបញ្ជាក់ថា សំ ប៉ូលីដា បានជួបឧបទ្វវហេតុបាក់ជើងកាលពីថ្ងៃទី ០៣ ខែសីហា ដោយសារអ្នកនាង រអិលជើងពេលពាក់ស្បែកជើងកែងខ្ពស់ក្នុងពិធីជប់លៀងមួយ ដោយពេលនោះអ្នកនាងមានអាការៈស្រវឹងផងដែរ ។ គ្រោះថ្នាក់នោះបណ្តាលឱ្យឆ្អឹងកជើងខាងស្តាំរបស់អ្នកនាងបាក់ តែគ្រូពេទ្យមិនអាចវះបាន ដោយសារអ្នកនាងមានជំងឺទឹកនោមផ្អែមត្រូវធ្វើការលេបថ្នាំបញ្ចុះជាតិស្ករជាមុន ។ អ្វីដែលគួរឱ្យសង្វេគនោះអ្នកនាង សំ ប៉ូលីដា មិនអាចធ្វើអ្វីកើត ។

ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !

គ្រូពេទ្យប្រាប់ថា ជំងឺនេះអាចជាប្រើពេលពី៣ទៅ ៦ ខែ ។ ដោយសារគ្រោះថ្នាក់នេះបានធ្វើឱ្យ សំ ប៉ូលីដា ខកខានថតរឿងចំនួនពីររឿង ។ អ្នកនាង សំ ប៉ូលីដា ធ្លាប់ជាសិល្បការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ ។ កន្លងមកអ្នកនាងក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ៕

ចេនី

ស្ទើរ​មិនគួរ​ឲ្យ​ជឿ សំ ប៉ូ​លីដា ធ្លាក់ខ្លួន​ដល់​ថ្នាក់​រកប្រាក់​ព្យាបាល​ជំងឺ​មិនបាន !