កូន​កំលោះ​បង្ខំ​ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ម្នាក់​ឯង ក្រោយ​កូន​ក្រមុំ​បាត់​លិខិត​ឆ្លង​ដែន

គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ជនជាតិ​ឥណ្ឌា​មួយ​គូ គឺ​លោក Faizan Patel និង​អ្នកនាង Sana បាន​រៀបចំ​គម្រោង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រេប​ទឹកឃ្មុំ នៅឯ​ប្រទេស​អ៊ីតាលី រយៈពេល​២សប្តាហ៍ កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ។ តែ​សំណាង​អាក្រក់ អ្នកនាង Sana បែរ​ជា​បាត់​លិខិត​ឆ្លងដែន ធ្វើ​ឲ្យ​លោក Faizan បង្ខំចិត្ត​ចេញ​ដំណើរ​ជើង​ដំបូង តែ​ម្នាក់ឯង​យ៉ាង​កណ្ដោចកណ្ដែង។

 

កូន​កំលោះ​បង្ខំ​ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ម្នាក់​ឯង ក្រោយ​កូន​ក្រមុំ​បាត់​លិខិត​ឆ្លង​ដែន

 

ទោះ​បី​ជា​យ៉ាង​ណា លោក Faizan នៅតែ​មិន​អស់​សង្ឃឹម ហើយ​រក​ឃើញ​វិធី​ដ៏​ល្អ​មួយ ដោយ​បាន​ថត​រូប​គាត់ ជាមួយ​រូបថត​របស់​អ្នកនាង Sana ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​រថភ្លើង បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី និង​បង្ហោះ​ទៅ​លើ​បណ្តាញ​សង្គម Twitter ភ្ជាប់​ជាមួយ​សារ​ដែល​សរសេរ​ថា «នេះ​គឺ​ជា​វិធី​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​របស់​ខ្ញុំ​ឥឡូវនេះ»។

 

ជា​សំណាង​ល្អ លោក Sushma Swaraj រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​ក្រៅ​ប្រទេស​ឥណ្ឌា បាន​ឃើញ​សារ​របស់​លោក Faizan ដោយ​ឲ្យ​ភរិយា​របស់​លោក Faizan ទាក់ទង​មក និង​សន្យា​ថា​នឹង​ពន្លឿន​ការ​បញ្ចេញ​លិខិត​ឆ្លង​ដែន​ថ្មី​ឲ្យ​នាង។ ដំបូង​ឡើយ អ្នកនាង Sana មិន​អាច​ទទួល​បាន​លិខិត​ឆ្លង​ដែន​ថ្មី ទាន់​ពេល​វេលា​ឡើយ ប៉ុន្តែ​ក្រោយ​ពេល​ដែល​មាន​ការ​ជ្រោមជ្រែង​បែប​នេះ គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​មួយ​គូ​នេះ​សង្ឃឹម​ថា នឹង​បាន​ជួប​គ្នា​ក្នុង​សប្ដាហ៍​នេះ។

 

លោក Faizan បាន​ប្រាប់​ឲ្យ​ដឹង​ថា «ដំណើរ​កម្សាន្ត​ក្រេប​ទឹកឃ្មុំ​ទាំង​មូល​នេះ គឺ​នាង​ជា​អ្នក​គ្រោង​ទុក… ខ្ញុំ​ចង់​ឃើញ​នាង​នៅ​ក្បែរ​ខ្ញុំ​ឆាប់ៗ​នេះ»៕

 

កូន​កំលោះ​បង្ខំ​ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ម្នាក់​ឯង ក្រោយ​កូន​ក្រមុំ​បាត់​លិខិត​ឆ្លង​ដែន

 

កូន​កំលោះ​បង្ខំ​ចិត្ត​ទៅ​ក្រេប​ទឹកឃ្មុំ​ម្នាក់​ឯង ក្រោយ​កូន​ក្រមុំ​បាត់​លិខិត​ឆ្លង​ដែន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail