នេះ​ជា​ហេតុផល​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ផលិតផល​ខ្ចប់​ប្រអប់​ក្រដាស​!

    ​មនុស្ស​មួយចំនួន​បា​នរក​សារធាតុ​រំអិល​ពណ៌​បៃតង​ក្នុង​ប្រអប់​ទឹក​ផ្លែឈើ​។ សារធាតុ​រំអិល​បៃតង​នេះ​គឺ​ត្រូវបាន​គេ​រកឃើញ​នៅ​គែម​ប្រអប់​ទឹក​ផ្លែឈើ នៅពេល​កាត់​ប្រអប់​ចេញ​។ ហើយ​ប្រអប់​ទឹក​ផ្លែឈើ​នោះ​មិនទាន់​ផុត​កាលកំណត់​នៅឡើយ​ទេ​។​

​    ​សារធាតុ​រំអិល​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​មេ​ស្ករ នៅពេល​ប្រអប់​ក្រដាស​នោះ​ចូល​ខ្យល់​។ ការ​ធ្លាយ​មួយ​រន្ធ​តូច នឹងមិន​អាចឱ្យ​ទឹក​ផ្លែឈើ​នៅក្នុង​ប្រអប់​នោះ​ធ្លាយ​ចេញ​បានទេ​ដោយសារ​វា​តូច​ខ្លាំងពេក ប៉ុន្តែ​ខ្យល់​ខាងក្រៅ​អាច​ជ្រាបចូល​បាន​យ៉ាង​ងាយ​។​

​    ​បើទោះជា​សារធាតុ​រំអិល​នេះ​មិនមាន​គ្រោះ​ក៏ដោយ ប៉ុន្ដែ​វា​ពិតជា​គួរឱ្យ​ខ្ពើម​ណាស់​។ លើសពីនេះ​ទឹក​ផ្លែឈើ​ទាំងនេះ​មិនមាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទេ ពីព្រោះ​ពួកវា​មាន​ជាតិ​ស្ករ​ច្រើន និង​កាឡូរី​ខ្ពស់​។ ខណៈដែល​ម្ហូបអាហារ​មាន​ជាតិ​ខ្លាញ់​និង​អំបិល ភេសជ្ជៈ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​ជាតិ​ស្ករ ធ្វើឱ្យ​រាងកាយ​បញ្ចេញ​នូវ Opiate ដែល​ធ្វើឱ្យ​អ្នក​ចង់​ញាំ​ទឹក​ផ្លែឈើ​កាន់តែច្រើន​។ នេះ​គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកញៀន​ម្ហូបអាហារ​គ្មាន​ប្រយោជន៍​ដល់​សុខភាព​។​

​    ​ហើយ​មូល​ហេតុដែល​ក្មេង​បដិសេធ​អាហារ​មាន​សារធាតុចិញ្ចឹម និង​អាហារ​សុខភាព​ល្អ​គឺ​ដោយសារ​ការទទួល​ទាន​ទឹក​ផ្លែឈើ​ប្រភេទ​បែបនេះ​ឯង​។​

​    ​អ្នកជំនាញ​បាន​ណែនាំ​អំពី​ការទទួល​ទាន​ទឹក​ផ្លែឈើ​ទាំងនេះ​ថា ៖
​    ​- ហាម​ឱ្យ​ក្មេង​ក្រោម​អាយុ ៦ ខែ​ប្រើប្រាស់​ទឹក​ផ្លែឈើ​បែបនេះ ព្រោះ​អាច​បណ្ដាល​ទារក​ទល់លាមក​ញឹកញាប់​។​
​    ​- ទឹក​ផ្លែឈើ​ទាំងនេះ​គ្មាន​អត្ថប្រយោជន៍​សូម្បីតែ ១ ភាគរយ​សម្រាប់​ក្មេង​អាយុ ៦ ខែ ដល់ ៦ ឆ្នាំ​។​
​    ​- បើ​ក្មេង​ចង់​ផឹក​ត្រូវឱ្យ​ផឹក​ត្រឹម ១០០ ទៅ ២០០ មិ​ល្លី​លីត្រ សម្រាប់​ក្មេង​អាយុ ១ ឆ្នាំ ដល់ ៦ ឆ្នាំ​។ ហើយ​ក្មេង​អាយុ ៧ ឆ្នាំ ដល់ ១៨ ឆ្នាំ​មិនគួរ​ផឹក​លើ​ពី ១ ដងនោះ​ទេ​។​
​    ​- បើសិនជា​អាច​កុំ​ផឹក​តែម្ដង អ្នក​គួរតែ​ធ្វើ​ទឹក​ផ្លែឈើ​ស្រស់ៗ​ឱ្យ​កូន​របស់​អ្នក​ប្រសើរ​ជាជាង​ប្រើប្រាស់​របស់​កែច្នៃ​៕