តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

ក្រោយ​ជោគជ័យ​របស់​រឿង​ភាគ “តុលាការ​មុខ​ដែក” ជីវិត​របស់​តារា​សម្ដែង​ជើង​ចាស់ Yang Hsiung ត្រូវ​ធ្លាក់​ចូល​ផ្លូវ​ទាល់​ច្រក​ព្រោះ​ត្រូវ​ដៃ​គូ​រក​ស៊ី​បោក​លុយ​អស់​ពី​ខ្លួន។

 

តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

មុន​នេះ​បន្តិចបណ្ដាញ​ព័ត៌មាន QQ ​​បាន​រាយការណ៍​ថា ​ថ្មី​ៗ​នេះ​កម្មវិធី “Bai Zhan Bai Sheng” បាន​ទម្លាយ​ពី​ជីវិត​នា​ពេល​បច្ចុប្បន្ន​របស់​តារា​សម្ដែង​ប្រុស Yang Hsiung។ លោក​គឺ​ជា​សិល្បករ​ល្បី​ឈ្មោះ​តាម​រយៈ​កំពូល​រឿង​ភាគ “តុលាការ​មុខ​ដែក” ឆ្នាំ​១៩៩៣។ Yang Hsiung ដើរ​តួ​ចាវឡុង​ដែល​ស្ថិត​ក្នុង​ជួរ​សេនា​ទាំង​៤​រួម​មាន វ៉ាងចាវ ម៉ាហាន ចាវឡុង និង​ចាវហ្វ៊ូ។

 

“ឆាក​ជីវិត​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ទុក្ខ​សោក​ជា​ច្រើន។ គ្មាន​អ្នក​ណា​ដឹង​ទេ​ថា​ខ្ញុំ​ត្រូវ​ថត​រឿង​អាសអាភាស​ដើម្បី​សង​បំណុល​គេ” ចាវ​ឡុង​និយាយ។ សិល្បករ​ជើង​ចាស់​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​កាល​នោះ​ពេល​ថត​រឿង “Justice Bao” មួយ​ភាគ​លោក​ទទួល​បាន​កម្រៃ​១៥០០០​យាន់ (២២០០​ដុល្លារ)។ ក្រោយ​ពេល​រឿង​ថត​ចប់​លោក​ទទួល​បាន​សំណើ​ថត​ពាណិជ្ជកម្ម​និង​ភាពយន្ត​ជា​ច្រើន។ “អំឡុង​ពេល​នោះ​ខ្ញុំ​រក​បាន ៨​លាន​យាន់ (១លាន​២​សែន​ដុល្លារ)​ក្នុង​១​ឆ្នាំ”។ ក្រោយ​ពេល​មាន​ប្រាក់កាស​ច្រើន​ហើយ សេនា​របស់​លោក​ម្ចាស់​ប៉ាវ​រូប​នេះ​ក៏​បាន​បោះ​ទុន ៥​លាន​យាន់​ (៧៥​ម៉ឺន​ដុល្លារ) ដើម្បី​បើក​ក្លឹប​ហាត់​ប្រាណ​នៅ​តៃវ៉ាន់។ ជា​អកុសល​លោក​ត្រូវ​ដៃ​គូ​រក​ស៊ី​បោក​លុយ​គ្មាន​សល់។

 

តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

“គ្រួសារ​របស់​ខ្ញុំ​ត្រូវ​ធ្លាក់​ដល់​ផ្លូវ​ទាល់​ច្រក​ព្រោះ​ជំពាក់​គេ​ឡើង​ដល់​រាប់​សិប​លាន​យាន់។ ផ្ទះ​មាន​៥​សមាជិក​តែ​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ទំហំ​តែ​១០​ម៉ែត្រ​ការ៉េ​។ កូន​ស្រី​ត្រូវ​ដេក​កៀន​ជើង​គ្រែ រស់​មួយ​ថ្ងៃ គិត​មួយ​ថ្ងៃ” Yang Hsiung នឹក​ឡើង​វិញ។

 

ព្រោះ​ជីវភាព​លំបាក​ពេក តារា​វ័យ​៥៥​ឆ្នាំ​បាន​សុខ​ចិត្ត​ថត​រឿង​អាសអាភាស។ លោក​ចែក​រំលែក​ថា​ពេល​នោះ​ត្រូវ​សុំ​ប្រពន្ធ​​និង​សង្ឃឹម​ថា​គាត់​នឹង​អនុញ្ញាត។ “ដោយ​យល់​ពី​ជីវភាព​លំបាកលំបិន​របស់​គ្រួសារ គាត់​ក៏​យល់​ស្រប។ ខ្ញុំ​ដឹង​ថា​នោះ​គឺ​ជា​ការ​លះបង់​ដ៏​ធំ​របស់​គាត់។ មួយ​ឆ្នាំ​ខ្ញុំ​ថត​បាន​ប្រហែល​១០​រឿង ចុង​ក្រោយ​ក៏​សង​បំណុល​គេ​អស់”។ តារា​កើត​ឆ្នាំ ១៩៦១​រំឭក។ នៅ​ពេល​នេះ តួ​កូន​ចៅ​របស់​ចាន់ចាវ​រូប​នេះ​កំពុង​តែ​បើក​ភោជនីយដ្ឋាន​មួយ​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត៕

 

តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

តួ​ចាវ​ឡុង​រឿង​ “តុលាការ​មុខ​ដែក” ធ្លាប់​ថត​រឿង​អាសអាភាស​ព្រោះ​ជំពាក់​បំណុល​វ័ណ្ឌ​ក

 

ចុចអាន៖Hu Ge ត្រូវ​គេ​ទម្លាយ​ថា​ជិត​ចូល​រោងការ​ជាមួយ​កូន​ស្រី​មហាសេដ្ឋី​ស្ដុក​ម្នាក់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing