សំណួរ​ប្រិយមិត្ត ៖ អាយុ​ជាង​មួយ​ឆ្នាំ​ហើយ ហេតុ​អ្វី​កូន​ខ្ញុំ​មិន​ទាន់​ដើរ​ទៀត​? ខ្ញុំ​បារម្ភ​ខ្លាំងណាស់​!

សំណួរ​ប្រិយមិត្ត ៖ អាយុ​ជាង​មួយ​ឆ្នាំ​ហើយ ហេតុ​អ្វី​កូន​ខ្ញុំ​មិន​ទាន់​ដើរ​ទៀត​? ខ្ញុំ​បារម្ភ​ខ្លាំងណាស់​!

​មិន​អី​បងស្រី អាយុ​ប៉ុន​នេះ វា​មិន​ទាន់​អី​នោះ​ទេ ហើយ​ការដើរ​របស់​ក្មេង ក៏​ខុស​គ្នា​ទៅតាម​ភេទ​ការចិញ្ចឹម ការរស់នៅ និង​របប​អាហា​រដែរ​។​

​មួយ​ឆ្នាំ​ដំបូង ក្មេងៗ​មួយចំនួន មិនទាន់​អាច​ដើរ​បាន​នោះ​ទេ ហើយ​គេ​អាច​ត្រូវការ ពេលវេលា​មួយ​រយៈ​ទៀត ក្នុង​ការលូតលាស់​សាច់ដុំ និង​មាន​កម្លាំង​គ្រប់គ្រាន់ ក្នុង​ការដើរ ហើយ​បើ​ពេលនេះ គេ​អាច​តោង​ឈរ​បាន​ទៀត​នោះ វា​រឹតតែ​មិន​អី​នោះ​ទេ​។ យ៉ាងណាមិញ ក៏​មាន​ក្មេង​មួយចំនួន អាច​ដើរ​បាន​តាំងពី​អាយុ ៩ ខែ​មក​ម្លេះ​។​

​បើ​អ្នក​បារម្ភ​ច្រើន ពី​ថ្ងៃនេះ​ទៅ អ្នក​អាច​បង្ហាត់ និង​ជួយ​ឲ្យគេ​ឆាប់​ដើរ​បាន តាមរយៈ​ការឲ្យ​គេ​តោង​ឈរ ឬ​អ្នក​កាន់​ដៃ​គេ ឲ្យគេ​ដើរក៏​បាន​ដែរ​។ ជា​ការពិត ក្មេង​ខ្លះ អាច​ឈាន​ជើង​ដំបូង តាំងពី​អាយុ ៩ ខែ ឬ​មួយ​ឆ្នាំ ប៉ុន្តែ បើ​យូរ​ជាង​នេះ​បន្តិច ក៏​មិនមែន​ជា​បញ្ហា ដែល​គួរឲ្យ​ព្រួយបារម្ភ​ដែរ​។​

​ក្មេង​ខ្លះ អាច​ដើរ​បាន​តិចតួច រហូតដល់​អាយុ ១៦ ឬ ១៧ ខែ ហើយ​នៅតែ​មាន​សុខភាព​ល្អ​ដដែល​។​

​អ្វី​ដែល​សំខាន់ ហើយ​អ្នក​ត្រូវ​បារម្ភ​នោះ គឺ​ជំនាញ​របស់​គេ ហើយ​បើ​គេ​រៀន​ចេះ​អ្វីដែល​ថ្មី ហើយ​មាន​សកម្មភាព​ច្រើន វា​ហាក់បីដូចជា មិនមែន​ជា​រឿង ដែល​គួរ​បារម្ភ​នោះទេ​។​

​ប្រុងប្រយ័ត្ន​
​យ៉ាងណាមិញ ប្រសិន​បើ​កូន​របស់​អ្នក មិន​អាច​ដើរ​បាន នៅ​អាយុ ១៨ ខែ វា​ដល់ពេល​ដែល​អ្នក ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​កុមារ​ហើយ ដើម្បី​វាយតម្លៃ​ទៅលើ​ភាសា ជំនាញ និង​ចលនា​របស់​គេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សំណួរ​ប្រិយមិត្ត ៖ អាយុ​ជាង​មួយ​ឆ្នាំ​ហើយ ហេតុ​អ្វី​កូន​ខ្ញុំ​មិន​ទាន់​ដើរ​ទៀត​? ខ្ញុំ​បារម្ភ​ខ្លាំងណាស់​!已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:សុខភាពកុមារ
Tags: