១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​

១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​

សភាពសក់មានការប្រែប្រួលជារឿយៗ ជួនកាលសក់មានសុខភាពល្អ រលោងស្អាត ជួនកាលសក់បែរជាគ្មានសណ្តាប់ធ្នាប់ហើយស្ងួត។ ហេតុដូចនេះ ហើយអ្នកគួរយល់ដឹងថា ប្រសិនបើសក់មានសុខភាពល្អ នោះពេលអ្នកប្រើម្រាមដៃជ្រោងសក់បង្ហូតពីគល់ដល់ចុងសក់ នោះសក់នឹងត្រសុល រលូន មិនជំពាក់ទេ ប៉ុន្តែបើសក់មានអង្គែ ស្ងួត ឬឡើងខ្លាញ់ច្រើនពេក នោះការប្រើម្រាមដៃសិតសក់បែបនេះ អាចនឹងបង្កការឈឺចាប់ ជំពាក់ និងស្អិតដាញ់សក់មិនខាន ។

បញ្ហាសក់ខ្លះអាចដោះស្រាយត្រឹមការប្រើសាប៊ូ ឬផលិតផលថែទាំ ប៉ុន្តែប្រសិនបើអ្នកនៅតែមិនអាចកែទម្លាប់សម្អាតសក់មួយចំនួននោះ ជឿចុះថា ទោះជាផ្លាស់ប្តូរផលិតផលច្រើនមុខក៏នៅតែមិនអាចឱ្យសក់ប្រែជាស្អាតដូចដើមដែរ ។ ខាងក្រោមនេះ ជាទម្លាប់ឆ្គង ១១ យ៉ាង ដែលយើងច្រើនតែភ្លាំងភ្លាត់ ៖

១ – មិនហ៊ានកក់សក់ព្រោះមិនទាន់ដល់ថ្ងៃត្រូវកក់
មិនជាបញ្ហានោះទេថាតើអ្នកត្រូវកក់សក់រាល់ថ្ងៃ ឬ ១ សប្តាហ៍ម្តង ២ ដង ឬ ៣ ដង ពោលគឺអាស្រ័យទៅលើភាពកខ្វក់ ស្ថានភាពសក់ និង រដូវកាល ។ ដូចនេះអ្នកមិនចាំបាច់ឆ្ងល់ថាតើអ្នកពិតជាត្រូវកក់សក់រាល់ថ្ងៃនៅរដូវរងារ ឬ កក់សក់តែ ២ ដងក្នុង ១ សប្តាហ៍នៅរដូវក្តៅទៀតទេ ។

២ – មិនចាំបាច់ត្រូវកក់សក់រាល់ពេលងូតទឹកទេ
ប្រសិនបើអ្នកងូតទឹក ១ ថ្ងៃ ៣ ដង តើអ្នកពិតជាត្រូវកក់សក់ ១ ថ្ងៃ ៣ ដងដែរមែនទេ ? បើដូច្នោះមែន ស្បែកក្បាល និង សរសៃសក់នឹងប្រែជាស្ងួតមិនខាន ។

៣ – ដុសខាត់ ឬ អេះស្បែកក្បាលខ្លាំងៗ
ជំនួសដោយការផ្តោតខ្លាំងទៅលើស្បែកក្បាល អ្នកគួរប្រើចុងម្រាមដៃម៉ាស្សាតិចល្មមហើយ ព្រោះវាអាចធ្វើឱ្យគល់សរសៃសក ខូច និង បែក ។

១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​

 

៤ – កក់សក់ដោយប្រើទឹកក្តៅ
ការងូត ឬ ត្រាំទឹកក្តៅ ពិតជាជួយសម្រួលអារម្មណ៍បានច្រើនពិតមែនហើយ ប៉ុន្តែការកក់សក់ដោយប្រើទឹកក្តៅអាចបណ្តាលឱ្យស្បែកក្បាលស្ងួត ។ ជាការល្អអ្នកគួរតែប្រើទឹកក្តៅឧណ្ហៗ ឬ ទឹកត្រជាក់ទើបមិនប៉ះពាល់ ។

៥ – ប្រើសាប៊ូកក់សក់ច្រើនម៉ាក
អ្នកពិតជាចូលចិត្តសាកល្បងផលិតផលច្រើនបែបនេះមែនទេ ? បើមែននោះ អ្នកគួរផ្លាស់ប្តូរជ្រើសយកតែសាប៊ូល្អមួយមុខ គឺគ្រប់គ្រាន់ហើយ ព្រោះថាការប្រើសាប៊ូច្រើនមុខអាចធ្វើឱ្យសក់ពិបាកនឹងបន្ស៊ាំជាមួយសាប៊ូ ។

៦ – ប្រើសាប៊ូកក់សក់ក្នុងបរិមាណច្រើន
ការប្រើប្រាស់សាប៊ូច្រើន មិនខុសអីពីការខ្ជះខ្ជាយឥតប្រយោជន៍ទេ ពោលគឺអ្នកគួរចាក់ប្រើបរិមាណត្រឹមកាក់លុយ គឺសមល្មមហើយ ។

១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​

 

៧ – ប្រើកន្សែងពោះគោជូតសក់ឱ្យស្ងួត
សក់មានសភាពងាយនឹងខូច នៅពេលសើម ដូចនេះ ការប្រើកន្សែងពោះគោកាន់តែធ្វើឱ្យសក់ងាយខូច ។ ជាការល្អ គួរប្រើកន្សែងផ្អឹបថ្នមៗ កុំញីសក់ ហើយប្រើម៉ាស៊ីនផ្លុំ ឬ កង្ហារជំនួសវិញ ។

៨ – សិតសក់
ការសិតសក់ គួរតែប្រើកាយវិការថ្នមៗ ជាពិសេសនោះ អ្នកមិនត្រូវសិតសក់ទាំងសើមទេ ។

៩ – ចាប់ផ្តើមចាក់សាប៊ូកក់ពីផ្នែកខាងលើក្បាលមុនរហូត
ទង្វើនេះមិនត្រឹមត្រូវទេ ការកក់សក់គួរចាប់ផ្តើមគ្រប់បរិវេណនៃក្បាល មានន័យថាកុំផ្តើមពីផ្នែកខាងលើក្បាលរហូត គួរឆ្លាស់គ្នា ពេលខ្លះចាប់ផ្តើមពីកញ្ចឹងកមុន ហើយពេលខ្លះទៀតចាប់ផ្តើមពីផ្នែកផ្សេងៗមុន ។

១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​

 

១០ – កក់សក់ដោយពុំបានផ្សើមសក់ជាមុន
ជាក់ស្តែងណាស់ មុននឹងចាប់ផ្តើមកក់សក់ អ្នកត្រូវផ្សើមសក់ឱ្យសព្វសិន ទើបមានភាពងាយស្រួល និងសម្អាតក្អែលបានស្រួល ។

១១ – កក់សក់សព្វសរសៃសក់ និងស្បែកក្បាល
អ្នកគួរកក់សក់ផ្តោតលើគល់សក់ និងប្រើសាប៊ូបន្ទន់ផ្តោតលើចុងសក់ ។

ប្រភព ៖ pmhotnews

  • ១១ វិធី​ណែនាំ​ពី​វិធី​កក់សក់​ឱ្យ​ត្រឹមត្រូវ និង ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/12  Category:ចំនេះដឹង
Tags: