Obama​ ​ប្តូរ​​ប្រើ​ ​Galaxy S4​ ជំនួស​ ​BlackBerry ហើយ​មហាជន​អាច​ផ្ញើ​សារ​​ទាក់ទង​បាន​ថែម​ទៀត​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សេតវិមាន​លោក​ប្រធានាធិបតី​ Barack Obama ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្មាតហ្វូន​ម៉ូដែល​ ​Galaxy S4​ ​ជំនួស​ ​BlackBerry។

 

Obama​ ​ប្តូរ​​ប្រើ​ ​Galaxy S4​ ជំនួស​ ​BlackBerry ហើយ​មហាជន​អាច​ផ្ញើ​សារ​​ទាក់ទង​បាន​ថែម​ទៀត​

រូបតំណាង

 

Galaxy S4​ ​ដែល​លោក Obama ប្រើ ត្រូវ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ ​និង​បំពាក់​បន្ថែម​នូវ​ឧបករណ៍​សុវត្ថិភាព​ជា​ច្រើន​ពី​ទី​ភ្នាក់ងារ​ជាតិ​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា​ ​DISA។

 

អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​បញ្ជាក់​ថា​ ​ការ​ផ្លាស់ប្ដូរ​មក​ប្រើ​ ​Samsung​ ​ព្រោះ​ស្មាតហ្វូន​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ពិសេស​ដែល​ហៅ​ថា​ ​KNOX​ ​ហើយ​បច្ចេកវិទ្យា​នេះ​ត្រូវ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ជាតិ​ការពារ​ ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​អាមេរិក​ ​DMCC-S។

 

Obama​ ​ប្តូរ​​ប្រើ​ ​Galaxy S4​ ជំនួស​ ​BlackBerry ហើយ​មហាជន​អាច​ផ្ញើ​សារ​​ទាក់ទង​បាន​ថែម​ទៀត​

 

ក្រុមហ៊ុន Google​ ​ក៏​បាន​សហការ​បង្កើត​នូវ​កម្មវិធី​ពិសេស​ម្យ៉ាង​ដែល​ហៅ​ថា​ ​chatbots​ ​ដែល​ជា​មុខងារ​សម្រាប់​ឲ្យ​មហាជន​ទូទៅ​ផ្ញើ​សារ​ទៅ​កាន់​លោក​បារ៉ាក់អូបាម៉ា​ ​ហើយ​កម្មវិធី​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការងារ​របស់​សេតវិមាន៕

 

អាន​បន្ត​ ​៖​ Galaxy Note 7 មាន​ RAM 6 GB នឹង​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន

 

ប្រែ​សម្រួល​ ​៖​
ប្រភព​ ​៖​ ​whitehouse, wallstreetjournal