គណនី​ Pokemon Go មាន​ Level ខ្ពស់​ដាក់​លក់​ថ្លៃ​ដល់ ១១ ០០០ ដុល្លារ

វិបសាយ​ League of Trading និង​ PlayerAuctions គឺ​ជា​ទីផ្សារ​ជួញដូរ​ដ៏​ធំ​មួយ ដែល​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​អាច​ទិញ​ និង​ លក់​ គណនី​ហ្គេម​ល្បី​ៗ​​ជា​ច្រើន ​ក្នុង​នោះ​ក៏​មាន​ហ្គេម​ Pokemon Go ដែរ។

 

គណនី​ Pokemon Go មាន​ Level ខ្ពស់​ដាក់​លក់​ថ្លៃ​ដល់ ១១ ០០០ ដុល្លារ

 

គណនី​ Pokemon Go ដែល​ដាក់​លក់​​លើ​វិបសាយ​អាច​មាន​តម្លៃ​ពី​ ១០ ដុល្លារ​ រហូត​ដល់​ ១១ ០០០ ដុល្លារ​ ដោយ​អាស្រ័យ​លើ​​ Level របស់​តួអង្គ, ចំនួន​សត្វ​ដែល​​ចាប់​បាន, ពិន្ទុ​​នៃ​ការ​ Combat និង​វត្ថុ​មាន​តម្លៃ​ដទៃ​ទៀត​ដូច​ជា​ Stardust និង​Ultraballs ជា​ដើម។

 

គណនី​ Pokemon Go មាន​ Level ខ្ពស់​ដាក់​លក់​ថ្លៃ​ដល់ ១១ ០០០ ដុល្លារ

 

បើ​តាម​សម្ដី​អ្នក​រក​ស៊ី​លក់​គណនី​មួយ​រូប​ឈ្មោះ​ Amir Hussaini បាន​រៀប​រាប់​ថា​​ ក្រុម​របស់​ខ្លួន​ដែល​មាន​គ្នា​ ២-៣ នាក់​ តែង​ដើរ​ចាប់​សត្វ​ក្នុង​​ Pokemon Go ដើម្បី​បាន​ជា​ចំណូល​ខ្លះ។ Hussaini បង្ហើប​ថា​ ២ ០០០ ដុល្លារ​/ខែ​ ជា​ចំណូល​​​មធ្យម​ដែល​គេ​អាច​រក​បាន​ ហើយ​ពី​មុន​មក​ធ្លាប់​រក​បាន​ដល់​ ៥ ០០០ ដុល្លារ​ ក្នុង​មួយ​ខែ៕​​​​

 

ចុច​អាន៖ ថៃ​គំរាម​បិទ​ Pokemon Go បើ​មិន​ឆ្លើយ​តប​សំណើ​ចង់​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​