គ្រូពេទ្យ​សំដី​ផ្អែម អ្នកជំងឺ​ឆាប់​ជា​

គ្រូពេទ្យ​សំដី​ផ្អែម អ្នកជំងឺ​ឆាប់​ជា​

​អ្នកលក់​ស្អាត ហាង​បាយ​មាន​ភ្ញៀវ​ច្រើន​!
​អ្នកលក់​ស្អាត សំដី​ពិរោះ លក់​ខោអាវ​ឆាប់​ដាច់​!
​គ្រូពេទ្យ​ច​រឹត​ល្អ សំដី​ផ្អែម អ្នកជំងឺ​ឆាប់​ជាសះស្បើយ​!

​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន កត្តា​ផ្លូវចិត្ត ពិត​ជា​សំខាន់ និង​មិន​អាច​អត់​បាន​ទេ នៅ​ក្នុង​ការព្យាបាល​អ្នក​ជំងឺ ទោះបីជា​ពួកគេ មាន​ជំងឺ ឬ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​។​

​ក្រមសីលធម៌ និង​អត្ត​ច​រឹត​គ្រូពេទ្យ ក៏​ដើរ​តួនាទី​យ៉ាងសំខាន់ ដូច​ជា​ថ្នាំពេទ្យ​ក្នុង​ការព្យាបាល ឲ្យ​អ្នកជំងឺ​ឆាប់​ជា​ដែរ​។​

​គេ​និយាយថា គ្រូពេទ្យ​សំដី​ផ្អែម អ្នកជំងឺ​ឆាប់​ជាសះស្បើយ ហើយ​វា​ពិតជា​មិន​ខុស​នោះ​ទេ​។ សំដី និង​ការលើកទឹកចិត្ត​របស់​គ្រូពេទ្យ នឹង​ធ្វើឲ្យ​អ្នកជំងឺ​ស្រស់ស្រាយ បាត់​ទុក្ខ​កង្វល់ សប្បាយចិត្ត និង​ញ៉ាំ​អាហារ​បាន ... ទាំងនេះហើយ ជា​កត្តា​ចំបង​ក្នុង​ការព្យាបាល ជំងឺ​ឲ្យ​ឆាប់​ជា​សះស្បើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។