សារមន្ទីរគុកទួលស្លែង ដាក់បំរាម មិនឲ្យភ្ញៀវទេសចរលេងហ្គេម Pokemon GO ក្នុងសារមន្ទី ពីព្រោះ…

ភ្នំពេញ៖ ហ្គេមដែលទើបនឹងបង្កើតថ្មី Pokemon GO គឺជាហ្គេមប្លែកថ្មីមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក  និងជាហ្គេមដែលបានបំបែកកំណត់ត្រា  ជាហ្គេមពេញនិយមជាងគេក្នុងរយៈពេលខ្លីផងដែរ។

នៅពេលថ្មីៗកន្លងទៅនេះ Pokemon GO បានឈានខ្លួនចូលមកតំបន់អាស៊ីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើង ក៏អាចលេងហ្គេមនេះបានផងដែរ។ សូមបញ្ជាក់ផងដែរថា Pokemon GO គឺជាហ្គេមមួយដែលតម្រូវឲ្យអ្នកលេង  ដើរ  ​និងស្វែងរកចាប់សត្វនៅគ្រប់ទីតាំង ដែលមានជុំវិញខ្លួន ជាមួយប្រព័ន្ធអិុនធើណេត និង GPS ។

ដោយសារតែហ្គេមមួយនេះ តំរូវឲ្យអ្នកលេងបញ្ចេញសកម្មភាព ជាមួយការដើរចាប់សត្វនេះហើយ ទើបធ្វើឲ្យយុវជនខ្មែរមួយចំនួន កំពុងតែពេញនិយមហ្គេមមួយនេះ ហើយក៏ជាកត្តាធ្វើឲ្យ សារមន្ទីគុកទទួលស្លែង ដែលជាសារមន្ទីរប្រវត្តិសាស្រ្តមួយកន្លែង នៅក្នុងប្រទេសកម្ពុជា បានដាក់ចេញនូវបំរាម  ហាមឃាត់មិនឲ្យភ្ញៀវទេសចរ លេងហ្គេម Pokemon GO ក្នុងសារមន្ទីរទេ  ព្រោះជាទីកន្លែងសោកនាដកម្ម  និងសំបូរទៅដោយអ្នកទោសស្លាប់ កាលពីជំនាន់ប៉ុលពត  ប៉ុន្តែបែរជាស្ថាបនិកដែលបង្កើតហ្គេម Pokemon GO បញ្ចូលទីតាំងមួយនេះ ទៅជាការលេងកម្សាន្តរបស់ខ្លួនដែរទៅវិញ។

ក្នុងនោះដែរ  បានបង្ហោះសារមួយផងដែរថា៖ «សារមន្ទីរទួលស្លែង មិនស្វាគមន៍ទេសចរណ៍ ដែលចូលមកលេងល្បែង Pokemon ឡើយ។

ម្សិលមិញនិងថ្ងៃនេះ មានកាសែតបរទេសក្នុងស្រុកចំនួន៣ សរសេរទាក់ទងនឹងល្បែង ផូគេមុន Pokemon Game ។ សារមន្ទីរសោកស្តាយចំពោះក្រុមស្ថាបនិកដែលសម្រេចបញ្ចូលទីតាំងសោកនាដនេះទៅក្នុងល្បែងរបស់ពួកគេ ដើម្បីប្រយោជន៍ និងចំណូលបុគ្គលរបស់ពួកគេ។ ហេតុអ្វីអ្នកគ្មានសតិយ៉ាងនេះ? ហេតុអ្វីអ្នកគ្មានសីលធម៌ដោយសប្បាយលើគំនរសោកនាដកម្មនៅទីនេះ? សូមយុវជនខ្មែរភ្ញាក់ឡើងកុំវង្វេងនិងល្បែងមួយនេះ ឈាមខ្មែរ ព្រលឹងខ្មែររាប់មុឺននាក់ស្លាប់នៅទីនេះ សូមអ្នកនិយាយថាទេចំពោះការចូលរួមលេងល្បែងមួយនេះ។

សារមន្ទីរក៏សូមអំពាវនាវដល់សារព័ត៌មានទាំងអស់សូមកុំព្យាយាមពន្យុះទឹកចិត្តយុវជជនអោយចូលរួម ត្រូវប្រុងប្រយ័ត្នចំពោះសាររបស់ខ្លួន ឧទាហរណ៍ សារព័ត៌មានក្នុងស្រុកមួយដាក់ចំណងជើងថាមនុស្សជាច្រើនចូលមកលេងPokemon Go នៅគុកទួលស្លែង ចំណងជើងនេះហាក់ជួយជម្រុញអោយយុវជនខ្មែរចូលមកលេងល្បែងនេះបន្ថែមព្រោះមានមនុស្សមកលេងច្រើន។ សូមអ្នកការសែតមេត្តាគោរពវិជ្ជាជីវរបស់ខ្លួន»

គួររំលឹកបន្ថែមទៀតផងដែរថា ទាក់ទងនឹងសារព័ត៌មានដែលទាក់ទងនឹងហ្គេម Pokemon GO នេះ កាលពីម្សិលមិញ សារព័ត៌មាន BBC ក៏បានចុះនូវអត្ថបទមួយដែលស្តីអំពី ការដាក់បំរាមរបស់សារមន្ទីរគុកទួលស្លែង មិនឲ្យភ្ញៀវទេសចរ លេងហ្គេម Pokemon GO នៅក្នុងទីតាំងសារមន្ទីរដែរ ដោយលើកឡើងថា នេះគឺជាការប្រមាថមើលងាយមួយ ដល់ទីកន្លែងសោកនាដកម្ម។

ដោយយោងតាមការដាក់ចេញនូវបំរាមហាមឃាត់ របស់សារមន្ទីគុកទួលស្លែង ដូច្នេះ សូមបងប្អូន និងប្រិយមិត្តដែលនិយមលេង Pokemon GO ឲ្យបានដឹងនិងជ្រាបជាព័ត៌មាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សារមន្ទីរគុកទួលស្លែង ដាក់បំរាម មិនឲ្យភ្ញៀវទេសចរលេងហ្គេម Pokemon GO ក្នុងសារមន្ទី ពីព្រោះ...

សារមន្ទីរគុកទួលស្លែង ដាក់បំរាម មិនឲ្យភ្ញៀវទេសចរលេងហ្គេម Pokemon GO ក្នុងសារមន្ទី ពីព្រោះ...

សារមន្ទីរគុកទួលស្លែង ដាក់បំរាម មិនឲ្យភ្ញៀវទេសចរលេងហ្គេម Pokemon GO ក្នុងសារមន្ទី ពីព្រោះ...

សារមន្ទីរគុកទួលស្លែង ដាក់បំរាម មិនឲ្យភ្ញៀវទេសចរលេងហ្គេម Pokemon GO ក្នុងសារមន្ទី ពីព្រោះ...