តោ​កំណាច​អង់គ្លេស​នឹង​ប៉ះ​អេស្ប៉ាញ​ក្នុង​ជំនួប​មិត្តភាព​

Sam Allardyce នឹង​ដឹក​នាំ​តោ​កំណាច​អង់គ្លេស​ស្វាគមន៍​​អេស្ប៉ាញ​ដែល​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​មុន​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក។

 

តោ​កំណាច​អង់គ្លេស​នឹង​ប៉ះ​អេស្ប៉ាញ​ក្នុង​ជំនួប​មិត្តភាព​

 

ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ជាតិ Wembley ចំ​ថ្ងៃ​អង្គារ​ ទី​១៥ ខែ​វិច្ឆិកា​ ដែល​វា​គឺជា​ការ​ដឹក​នាំ​ប្រកួត​ដំបូង​របស់​អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ Sunderland ចាប់​តាំង​ពី​កាន់​កាប់​កៅអី​គ្រូ​បង្វឹក​អង់គ្លេស។

 

អេស្ប៉ាញ​ និង​អង់គ្លេស​សុទ្ធ​តែ​ជួប​រឿង​ខក​ចិត្ត​ដូច​គ្នា​កាល​ពី យុទ្ធនាការ​អឺរ៉ូ​ ដោយ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទាំង​២ ក្នុង​នោះ​អេស្ប៉ាញ​ ត្រូវ​ទម្លាក់​ដោយ​អ៊ីតាលី​ ២-០ ហើយ​អង់គ្លេស​ធ្លាក់​ទម្លាក់​ដោយ​អ៊ីស្លង់​ ២-១។ ប្រវត្តិ​ប៉ះ​គ្នា​រវាង​អង់គ្លេស​ និង​អេស្ប៉ាញ​ចុងក្រោយ​បំផុត​​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៥ ដែល​កាល​ណោះ​ អង់គ្លេស​ចាញ់ ២-០។

 

រំលង​៤​ថ្ងៃ​ បន្ទាប់​ពី​ប៉ះ​អេស្ប៉ាញ លោក Sam Allardyce នឹង​ត្រូវ​ដឹក​នាំ​​ក្រុម​ធ្វើ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ពិភព​លោក​ទល់​នឹង​ជម្រើស​ជាតិ​ស្កុតឡែន៕

 

តោ​កំណាច​អង់គ្លេស​នឹង​ប៉ះ​អេស្ប៉ាញ​ក្នុង​ជំនួប​មិត្តភាព​

 

តោ​កំណាច​អង់គ្លេស​នឹង​ប៉ះ​អេស្ប៉ាញ​ក្នុង​ជំនួប​មិត្តភាព​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ FIFA