ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)

6 Videos


តារាសម្តែងចម្រុះទេពកោសល្យ ខាត់ សុឃីម ក្រោយពេលបានឮដំណឹងថា អ្នកនាង សំ ប៉ូលីដាមិត្តរួមជំនាន់កំពុងធ្លាក់ខ្លួនឈឺ គ្មានប្រាក់កាសមើលថែព្យាបាលជំងឺ ហើយគ្មានផ្ទះសម្បែងរស់នៅទៀតនោះ ពេលនេះអ្នកនាងបានចុះទៅសួរសុខទុក្ខដល់ទីតាំងដែល សំ ប៉ូលីដា បានស្នាក់នៅ ដែលស្ថានភាពរបស់អ្នកនាងមើលទៅគួរឱ្យសង្វេគជាពន់ពេក ។

ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)

ខាត់ សុឃីម បានឱ្យដឹងថា សំ ប៉ូលីដា គ្មានផ្ទះសម្បែងផ្ទាល់ខ្លួនស្នាក់នៅស្រួលបួលទេ ពេលកំពុងធ្លាក់ខ្លួនឈឺនេះ ដោយនាងបានស្នាក់នៅក្នុងហាងបៀរហ្គាឌែនមួយកន្លែងដែលជាកន្លែងរបស់ប្តីធ្វើការជាសន្តិសុខ ។

ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)

អ្នកនាង ខាត់ សុឃីម បានសរសេររៀបរាប់ពីស្ថានភាពរបស់ សំ ប៉ូលីដា យ៉ាងសង្វេគថា «នេះជាស្ថានភាពបងសំប៉ូលីដា សម្រាកនៅកន្លែងធ្វើការហាងបៀរហ្គាឌែនប្តីគាត់ក៏ធ្វើការនៅហ្នឹងដែរ គាត់មានការលំបាកណាស់ ហើយមានគ្រោះថ្នាក់ នៅកន្លែងធ្វើការ ដួលបណ្តាលឱ្យបែកច្រមុះ ជាំមុខ មានជំងឺទឹកនោមផ្អែម បាក់ជើងទៀត ។ ឱជីវិតមិត្តខ្ញុំអើយ កូនតូចៗរង៉ិករងក់ ហ៊ឺ! សូមជួយគាត់តាមដែលអាចធ្វើបានទៅណាមហាមិត្ត ។ អ៊ីចឹងហើយអ្នកសិល្បៈយើងអើយ កុំកន្តើយរៀបចំជីវិតឱ្យល្អប្រសើរសន្សំក្បិតក្បៀតមុនចាយត្រូវគិតដល់ពេលចាំបាច់»

ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)

ជាមួយគ្នានេះដែរ អ្នកនាង ខាត់ សុឃីម ក៏បានស្នើសុំឱ្យបណ្តាមិត្តសិល្បៈទាំងឡាយជួយដល់អ្នកនាង សំ ប៉ូលីដា ដែលកំពុងជួបទុក្ខធ្ងន់នេះផង ព្រោះពេលនេះស្ថានភាពរបស់ សំ ប៉ូលីដា គួរឱ្យសង្វេគខ្លាំងណាស់ ៕ សាកល

ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)ខាត់ សុ​ឃីម ថ្លែង​ពី​ស្ថានភាព សំ ប៉ូ​លីដា គួរឱ្យ​សង្វេគ​ចិត្ត (​មាន​វីដេអូ​)