អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

ឯកឧត្តម អោក បូរ៉ា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បន្ទាប់​ពី​មាន​ភាព​លេច​ធ្លោ​លើ​ការ​ដឹកនាំ​កែ​ទម្រង់​ស្ថាប័ន​សាធារណៈ​សេវា​ប្រៃសណីយ៍​ជាតិ​ជាង ៥ ឆ្នាំ​កន្លង​មក​នេះ ត្រូវ​បាន​ជ្រើស​តាំង​ជា​ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ International Award for Excellence & Leadership 2016 ដែល​រៀប​ចំ​ឡើង​ដោយ​ក្លឹប​អ្នក​ដឹកនាំ​ធុរកិច្ច​ពិភព​លោក នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ ក្នុង​សណ្ឋាគារ Melia Castilla កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៦។

 

អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

 

ឯកឧត្តម អោក បូរ៉ា (កណ្ដាល)

 

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​សហការ​ពី​បណ្ដា​ប្រទេស​ចំនួន ៩៥ នៅ​លើ​ពិភព​លោក​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ និង​រៀន​បន្ថែម​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ឯកឧត្តម អោក បូរ៉ា ត្រូវ​បាន​ក្លឹប​អ្នក​ដឹកនាំ​ធុរកិច្ច​ពិភព​លោក ត្រូវ​គេ​ជ្រើសរើស​ជា​ម្ចាស់​ជយលាភី​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចំនួន ២៥ មក​ពី​គ្រប់​វិស័យ​ផលិតកម្ម និង​សេវាកម្ម​ប្រចាំ​ឆ្នាំ​២០១៦។

 

ទាំង​នេះ​គឺ​ដោយសារ​ភាព​ជោគជ័យ​ដែល​ឯកឧត្ដម អោក បូរ៉ា បន្ទាប់ពី​រាជ​រដ្ឋាភិបាល​តែង​តាំង​ឲ្យ​មក​ដឹកនាំ​កែ​ទម្រង់​ស្ថាប័ន​ប្រៃសណីយ៍​កម្ពុជា​ដែល​ប្រែ​ក្លាយ​ទៅ​ជា​អង្គភាព​សាធារណៈ​ស្វយ័ត​លើ​ផ្នែក​អាជីវកម្ម ហិរញ្ញវត្ថុ និង​បច្ចេកទេស ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក ដែល​ក្នុង​រយៈកាល ៥ ឆ្នាំ​កន្លង​មក​នេះ បាន​ប្រែ​មុខ​មាត់​ថ្មី ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​អតិថិជន និង​ដៃគូ​អាជីវកម្ម​ជាតិ និង​អន្តរជាតិ​ ពង្រីក​វិសាល​ភាព​អាជីវកម្ម​កាន់​តែ​ធំ​ជាង​មុន ទំនើបកម្ម​បច្ចេកទេស ICT ទាន់​សម័យ បណ្ដុះ​បណ្ដាល​បុគ្គលិក​ជំនាញ​គ្រប់​លំដាប់​ថ្នាក់ បង្កើន​ប្រាក់​ចំណូល​ដល់​អង្គភាព​កើន​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​ពិសេស​បាន​ជួយ​លើក​កម្ពស់​ជីវភាព​និយោជិក​មាន​កម្រិត​ប្រកួត​ប្រជែង​ទីផ្សារ​បាន។

 

អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

 

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ខាង​លើ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បង្កើត​ឱកាស​ទំនាក់​ទំនង​ជា​ទ្រង់​ទ្រាយ​អន្តរជាតិ​សម្រាប់​ប្រធាន​ប្រតិបត្តិ អ្នក​វិនិយោគ ប្រធាន​ស្ថាប័ន អ្នក​មាន​គំនិត​ច្នៃប្រឌិត ដើម្បី​ជួប​ពិភាក្សា​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ។ ជា​ពិសេស​គឺ​ចែក​រំលែក​ទស្សនៈ​ផ្នែក​ទីផ្សារ ការ​គ្រប់​គ្រង​ដែល​មាន​លក្ខណៈ​ស្តង់ដារ ដំណើរ​ការ​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​ជំនួញ ព្រម​ទាំង​​ជា​ឱកាស​ដ៏​វិសេស​វិសាល​មួយ​សម្រាប់​ចាប់​យក​ដៃគូ​ជំនួញ​ឆ្លង​ប្រទេស។

 

ការ​ដឹកនាំ​កែ​ទម្រង់​ស្ថាប័ន​សាធារណៈ​ប្រៃសណីយ៍​កម្ពុជា​នេះ ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ការ​ដឹកនាំ​អាជីវកម្ម​លំដាប់​អន្តរជាតិ​ផង​ដែរ​៖

 

*ពានរង្វាន់

· 2016 – International Award for Excellence & Leadership

· 2014 – UPU Best Management

· 2014 – UPU Certified Management Level ‘C’

 

អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

 

អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ទទួល​ពាន​រង្វាន់​អន្តរជាតិ​ភាព​ជា​អ្នក​ដឹកនាំ​ឆ្នើម​២០១៦ នៅ​អេស្ប៉ាញ

 

អត្ថបទ៖ ពាណិជ្ជកម្ម