បុគ្គលិក​ និង​ម្ចាស់ហាង​កាត់​សក​​​់​​​មួយកន្លែង​​​ត្រូវ​​​បាន​​​ចាប​​​់​​​ខ្លួន​​​ពី​​​បទ​​​​​​​​​​​​​បង្កប​​​់សេវា​ផ្លូវ​ភេទ​នៅ​​​ក្នុង​​​ហាង​​​

ក្រុមមន្ត្រីបាននិយាយថា ស្ត្រី១១នាក់ដែលបម្រើការងារនៅហាងកាត់សក់មួយក្នុងរាជធានីភ្នំពេញ រួមទាំងម្ចាស់ហាងផង បានសារភាពកាលពីម្សិលមិញថា ពិតជាបានរួមភេទជាមួយភ្ញៀវមែន បន្ទាប់ពីកន្លែងនេះត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សឆ្មក់ចូលកាលពីថ្ងៃអង្គារ។ នគរបាលនិយាយថា ការឆ្មក់ចូលនេះត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងការដាក់ពាក្យបណ្តឹងកាលពីសប្តាហ៍មុន បើទោះជាអ្នកជិតខាងម្នាក់និយាយថា ហាងស្ថិតនៅក្នុងខណ្ឌដូនពេញនេះបានបង្កប់សេវាផ្លូវភេទជាងមួយទសវត្សរ៍មកហើយក៏ដោយ ហើយថា គាត់បានប្រាប់អាជ្ញាធរពីរឿងនេះច្រើនខែមកហើយ។ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីមានប្រសាសន៍ថា “យើងបានស៊ើបអង្កេតហាងកាត់សក់នេះមុនពេលធ្វើការឆ្មក់ចូល”។ លោកមានប្រសាសន៍ថា ”ខ្ញុំបានបញ្ជូនចារកម្មរបស់ខ្ញុំឱ្យធ្វើជាទៅកាត់សក់នៅទីនោះ។ យើងដឹងថា ហាងកាត់សក់នេះពិតជាបានបង្កប់សេវាផ្លូវភេទមែន បន្ទាប់ពីស្ត្រីម្នាក់បានសួរគាត់ថា តើបងចង់ម៉ាស្សាទេ”។ លោកបានបន្ថែមថា មន្ត្រីសម្ងាត់រូបនេះមិនបានទៅទិញសេវាផ្លូវភេទទេ ប៉ុន្តែបានឃើញបន្ទប់គេងជាច្រើននៅខាងក្រោយហាង។ លោក កែវ ធា បានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានចាប់ខ្លួនស្ត្រីជនជាតិខ្មែរ និងវៀតណាមចំនួន១១នាក់អាយុពី១៧ឆ្នាំដល់៣០ឆ្នាំកាលពីថ្ងៃអង្គារហើយថា អ្នក ទាំងអស់នោះ រួមទាំងម្ចាស់ហាងផង សារភាពថាពិតជាបាន “លក់សេវាផ្លូវភេទ” នៅកន្លែងនោះមែន នៅពេលធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានី។ លោកបានបន្តថា ពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរបន្ថែមនៅថ្ងៃនេះ។ ម្ចាស់ហាងបោក-អ៊ុត ម្នាក់នៅទល់មុខហាង រស្មី ចាន់ធា កាត់សក់ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១បាននិយាយថា មន្ត្រីស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលជាច្រើននាក់បានចូលក្នុងកន្លែងនោះនៅម៉ោងប្រហែល៤ល្ងាចកាលពីថ្ងៃអង្គារ ហើយបានចំណាយពេលប្រហែល២ម៉ោងនៅខាងក្នុង មុនពេលនាំស្ត្រីទាំងនេះចេញទៅ។ ស្ត្រីរូបនេះដែលបានបដិសេធមិនប្រាប់ឈ្មោះដោយខ្លាចការរករឿងពីអ្នកជិតខាងបាននិយាយថា “នៅពេលនគរបាលមកដល់ ម្ចាស់ហាងកាត់សក់នេះបានរត់ចូលក្នុងផ្ទះអ្នកជិតខាង ហើយនគរបាលពីរនាក់បានទៅចាប់គាត់មកវិញ”។ ស្ត្រីរូបនេះបាននិយាយថា ហាងកាត់សក់នេះបើកប្រហែល១ទសវត្សរ៍មកហើយ ប៉ុន្តែថា គាត់មិនបានដឹងថា មានបង្កប់សេវាផ្លូវភេទទេ។ គាត់បានបន្ថែមទៀតថា បុគ្គលិកចេញចូលដោយសេរីតាមចិត្ត។ […]

The post បុគ្គលិក​ និង​ម្ចាស់ហាង​កាត់​សក​​​់​​​មួយកន្លែង​​​ត្រូវ​​​បាន​​​ចាប​​​់​​​ខ្លួន​​​ពី​​​បទ​​​​​​​​​​​​​បង្កប​​​់សេវា​ផ្លូវ​ភេទ​នៅ​​​ក្នុង​​​ហាង​​​ appeared first on The Cambodia Daily.