បវរកញ្ញា​ពិភពលោក​វៀតណាម 2016

នាង Truong Thi Dieu Ngoc បាន​គ្រង​មកុដ​បវរកញ្ញា​ពិភពលោក​វៀតណាម ២០១៦ (Miss World Vietnam 2016)  កាលពី​រាត្រី​ថ្ងៃ​ទី​៩ សីហា ២០១៦ ។ វ័យ​២៦​ឆ្នាំ និង​មាន​កម្ពស់​១,៨០ ម៉ែត្រ នាង Ngoc នឹង​តំណាង​ប្រទេស​របស់​នាង​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក ២០១៦ Miss World 2016 ។

មុន​នឹង​គ្រង​មកុដ​បវរកញ្ញា​នាង Truong Thi Dieu Ngoc បាន​ប្រកួតប្រជែង​ជាមួយ​បេ​ក្ខ​នារី​៨​នាក់​ផ្សេង​ទៀត ខណៈ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​ជម្រុះ​ចេញ​បេ​ក្ខ​នារី​មួយ​រូប​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។ បវរកញ្ញា​ពិភពលោក​វៀតណាម ២០១៥ នាង Tran Ngoc Lan Khue បាន​ពាក់​មកុដ​ឱ្យ​នាង Truong Thi Dieu Ngoc ពេល​ប្រកាស​ជ័យ​លាភី។ 

ដោយឡែក​នាង Pham Ngoc Phoung Linh គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ​វៀតណាម ២០១៦ និង​បវរកញ្ញា Miss Grand Vietnam ២០១៦ នាង Huynh Thi Yen Nhi  ។ បេ​ក្ខ​នារី​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ឈុត​រាត្រី និង​ឈុត​ហែល​ទឹក​រហូត​ស្វែងរក​បេ​ក្ខ​នារី​ជាប់​ក្នុង​បញ្ជី​សម្រាំង​៥​រូប ។ ពួក​នាង​ត្រូវ​ឆ្លងកាត់​ជុំ​សំណួរ និង​ចម្លើយ​ពី​គណៈកម្មការ​បវរកញ្ញា​រហូត​ដល់​លទ្ធផល​ចុង​ក្រោយ ។

ក្រៅពី​ទទួល​មកុដ និង​តំណាង​ប្រទេស​ជាតិ​ក្នុង​ឆាក​អន្តរជាតិ នាង Truong Thi Dieu Ngoc ក៏​បាន​ទទួល​រង្វាន់​ទឹកប្រាក់​៥២.០០០​ដុល្លារ ។

សារ​សម្រេច​ផ្តល់​ជ័យ​លា​ភី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ពិភពលោក​វៀតណាម​នេះ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ និង​ក្រុមហ៊ុន Creative Director Henri Hubert, កំពូល​តារា​ម៉ូ​ដែល​វៀតណាម​នាង Ha Anh, តួ​សម្តែង​ប្រុស Chi Bao, តារា​សម្តែង​ស្រី Truong Ngoc Anh និង​ផលិតករ​លោក Le Hoang ៕