ម៉ៅ គឹម​ធីតា ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ម្នាក់ក្ដៅ​ចុង​ច្រមុះ ប្រកាស​ដក​តំណែង​​កណ្ដាល​ទី

លោក ជា ឈីម អ្នក​ដឹក​នាំ​សម្ដែង​ និង​ជា​ម្ចាស់ ​”ផលិតកម្ម ជា ឈីម មេឌា” បាន​ខឹងសម្បា​ នឹង​​តារា​សម្ដែង កញ្ញា ម៉ៅ គឹមធីតា​យ៉ាង​ខ្លាំង ដោយសារតែ​​តារា​រូប​នេះ​ មិន​គោរព​ពេលវេលា ព្រម​​​ទាំង​ប្រកាស​ដក​តំណែង​តួ​នេះ​ចេញ​ថែម​ទៀត​ផង។

 

ម៉ៅ គឹម​ធីតា  ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ម្នាក់ក្ដៅ​ចុង​ច្រមុះ ប្រកាស​ដក​តំណែង​​កណ្ដាល​ទី

 

លោក ជា ឈីម បាន​សរសេរ​លើ​​ Facebook​ ​អម​ជា​មួយ​រូប​ថត​មួយ​​សន្លឹក​របស់ កញ្ញា ម៉ៅ គីមធីតា​​កាល​ពី​ម្សិល​មិញ​ដូច​នេះ​ថា ដោយ​បាន​វាយ​ប្រហារ​ធ្ងន់​ៗ​ទៅ​លើ​តារា​ស្រី​រូប​នេះ ដូច​ក្នុង​រឿង​ខាង​ក្រោម។

 

ម៉ៅ គឹម​ធីតា  ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ម្នាក់ក្ដៅ​ចុង​ច្រមុះ ប្រកាស​ដក​តំណែង​​កណ្ដាល​ទី

 

តាម​ការ​បញ្ជាក់​របស់ លោក ជា ឈីម ជា​​មួយ​ Sabay ​ព្រឹក​មិញ​នេះ មុន​​ឈាន​ដល់​ការ​បង្ហោះ​ Status ​ខាង​លើ​លោក​បាន​ឲ្យ​ក្រុម​ការងារ​​​ទាក់​ទង​ទៅ​កញ្ញា ម៉ៅ គឺមធីតា​ ជា​ច្រើន​លើក ប៉ុន្តែ​តារា​ស្រី​ម្នាក់​នេះ ហាក់​ដូច​ជា​មិន​បាន​ផ្ដល់​ចម្លើយ​ជា​វិជ្ជមាន​ណា​មួយ​ធ្វើ​ឲ្យ​ក្រុម​ការងារ​​មាន​ទំនុក​ចិត្ត​ឡើយ។

 

លោក​ឲ្យ​បាន​​បន្ត​ឲ្យ​ដឹង​ថា តួ​ស្រី​ម៉ៅ គីម​ធីតា បាន​កុហក​​មក​ក្រុម​ការងារ​លោក​ជា​ច្រើន​លើក យកលេស​មិន​ចេះ​ចប់ ទៅ​ថត​ឲ្យ​ផលិតកម្ម​ផ្សេង​ ខណៈ​ជាប់​កុងត្រា​ជា​មួយ​ផលិតកម្ម​លោក ធ្វើ​ឲ្យ​តារា​​សម្ដែង ​ក៏​ដូច​ជា​ក្រុម​ការងារ រង់ចាំ​​​ខាត​ពេល​វេលា ដោយ​តែ​តារា​រូប​នេះ។

 

ខ្សែភាពយន្ត​ដែល ​កញ្ញា ម៉ៅ គឺមធីតា​ថត​ឲ្យ​ផលិតកម្ម ជា ឈីម មេឌា មាន​ចំណង​ជើង​ថា “អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” ជា​ប្រភេទ​​រឿង​​ភាគ​មាន​ជាង​៣០ភាគ សម្រាប់​ចាក់​​បញ្ចាំង​លើ​​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ។ សម្រាប់ ​កញ្ញា ម៉ៅ គឹម​ធីតា អ្នក​ដឹក​នាំ​​សម្ដែង​និង​ជា​ម្ចាស់​ផលិតកម្ម​ខាង​លើ ប្រាប់​ថា គឺ​ជា​តួឯក​ស្រី​ទី២ ហើយ​នាង​បាន​ថត​ប្រហែល​៥០%​​រួច​ហើយសម្រាប់​ប្លង់​របស់​នាង។ ខ្សែភាពយន្ត​ខាង​លើ គ្រោង​ចំណាយ​ការ​ផលិត​ជាង​៦ម៉ឺន​​ដុល្លារ ។

 

ម៉ៅ គឹម​ធីតា  ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ម្នាក់ក្ដៅ​ចុង​ច្រមុះ ប្រកាស​ដក​តំណែង​​កណ្ដាល​ទី

 

បច្ចុប្បន្ន​នៅ​មិន​ទាន់​ស្វែង​រក​តួ មក​ជំនួស ​កញ្ញា ម៉ៅ គឹម ធីតា​បាន​នៅ​ឡើយ​ទេ ​ព្រោះ​តាម​អ្នក​ដឹក​នាំ​ខាង​លើ ប្លង់​ដែល​តារា​ស្រី​ម្នាក់​នេះ​បាន​សម្ដែង​កន្លង​មក គឺ​ត្រូវ​ថត​ឡើង​វិញ​ទាំង​អស់។ ជា ឈីម បញ្ជាក់​ថា លោក​មិន​មាន​បំណង​ប្ដឹង​ផ្ដល់​តារា​ស្រី​រូប​នេះ​ទេ ដោយ​ចាត់​ទុក​ថា​អ្វី​ពី​ខាង​លើ គឺ​ជា​ការ​ព្រមាន តែ​លោកស្វាគមន៍​ជា​និច្ច​ប្រសិន​បើ កញ្ញា ម៉ៅ គឺម​ធីតា ចង់​ប្ដឹងបក​មក​លោកវិញ។

 

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ នៅ​​ព្រឹក​នេះ Sabay បាន​ព្យាយាម​ទាក់​ទៅ​កញ្ញា ម៉ៅ គីម​ធីតា ជា​ច្រើន​លើក​ ដើម្បី​បក​ស្រាយ​លើ​ការ​ចោទ​ប្រកាន់​ ប៉ុន្តែ​លេខ​ទូរស័ព្ទ​របស់​នាង​​ដែល​ធ្លាប់​ប្រើ​​ ​ទាក់​ទង​​មិនបាន​ទេ។  បន្ថែម​ពី​លើ​នេះ នាង​ក៏​មិន​ឆ្លើយ​តប​ចពោះ​ការ​សាក​សួរ​តាម​សារ​អេឡិច​ត្រូនិច​ដែរ៕

 

អត្ថបទ៖ ខុត សីហា ​