ម៉ូតអាវចេញស្មា កំពុងតែធ្វើតារាស្រីល្បីៗ និងនារីភាគច្រើន ឈ្លក់វង្វេងពាក់តាមគ្នា!

ថៃ៖ ក្នុងមួយរយៈពេលនេះ  ម៉ូតអាវចេញស្មា  កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់នារីៗ  ហើយមិនតែប៉ុណ្ណោះ តារាល្បីភាគច្រើន ក៏និយមពាក់ម៉ូតអាវបែបនេះផងដែរ។

យោងតាមគេហទំព័រថៃ បានបង្ហាញតារាស្រីថៃជាច្រើនដួង ដែលកំពុងតែឈ្លក់វង្វេង នឹងម៉ូតអាវបញ្ចេញសាច់ស្មា។ ចំពោះម៉ូតអាវប្រភេទថ្មីនេះដែរ មានគ្រប់ពណ៌ គ្រប់សណ្ឋាន ដែលមានម៉ូតខ្លះ ជាអាវដៃវែង និងជាអាវដៃខ្លីជាដើម ដែលតម្រូវទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ក្នុងនោះដែរ តារាស្រីថៃទាំងនោះ តែងតែចូលចិត្តលេងខ្លួន ជាមួយនឹងម៉ូតអាវនេះ ពេលដើរកម្សាន្តតាមទីជិត ទីឆ្ងាយ ព្រោះវាធ្វើឲ្យរូបរាងកាយទាំងមូល មើលឃើញស្គមស្អាត និងកាន់តែសិចស៊ីថែមទៀត។ ហើយតារាស្រី ដែលត្រូវគេចាប់អារម្មណ៍ថា លេងស្ទីល អាវចេញស្មា មានដូចជា នាង Aom នាងTeaw នាងNamfon នាងFour នាងPinky នាង Steph នាងPitta នាងWhan និងនាង Arris ជាដើម៕

តោះមើលសម្រស់របស់តារាស្រីថៃ លេងស្ទីលជាមួយនឹងម៉ូតអាវបញ្ចេញស្មាទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់នារីវ័យក្មេងៗប៉ែកអ៊ឺរ៉ុបនោះវិញ ក៏ចូលចិត្តលេងស្ទីល ជាមួយនឹងស្ទាយពាក់អាវបញ្ច្រាស។

មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំង ទៅលើស្ទាយពាក់អាវ ដ៏ថ្មីប្លែកៗ របស់បណ្តានារីវ័យក្មេង នៅតាមតំបន់ជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុប។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ទាយថ្មីដ៏ប្លែកនេះ ទើបតែបង្ហាញឲ្យឃើញ ប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ ហើយវា កំពុងតែទទួលបាន ការចាប់អារម្មណ៍ និងការពេញនិយមយ៉ាងខ្លាំង ជាពិសេសនារីវ័យក្មេងៗ ដែលចូលចិត្តស្លៀកពាក់ ទាន់សម័យតែម្តង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ស្ទាយថ្មីនោះគឺជា ការពាក់អាវបញ្រ្ចាសមុខក្រោយ មិនថាវាជាប្រភេទអាវយឺត ឬក៏អាវមានឡេវបិទ នោះឡើយ។ ថ្វីបើវាហាក់ចម្លែក បន្តិចក៏ដោយ តែបើយើងសង្កេតមើល ឲ្យយូរទៅនោះនឹងបាន ឃើញថាស្ទាយពាក់អាវ របៀបនេះគឺពិតជាគួរឲ្យទាក់ទាញ បានខ្លាំងប្រាកដមែន៕

ខាងក្រោមនេះគឺជា រូបភាពបង្ហាញពី ការពាក់អាវបញ្រ្ចាស មុខក្រោយ ដែលជាស្ទាយថ្មី កំពុងពេញនិយម ជាពិសេសគឺនៅក្នុង តំបន់ទ្វីបអ៊ឺរ៉ុប៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload