គួរ​ឲ្យ​អនិច្ចារ​! តារា​​កំប្លែង សំ ប៉ូលីដា ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​​គ្មាន​ប្រាក់​ព្យាបាល ថែម​ទាំង​សុំ​គេ​ជ្រក​នៅ​កន្លែង​ធ្វើ​ការ​របស់​ប្ដី​ទៀត!

(ភ្នំពេញ)៖ មានមហាជនជាច្រើន កំពុងតែសម្តែងក្តីអាណិតអាសូរខ្លាំង ដល់អតីតតារាសម្តែងបែបកំប្លុកកំប្លែង អ្នកនាង សំ ប៉ូលីដា ខណៈជីវិភាពរស់នៅរបស់នាង នាពេលបច្ចុប្បន្នកាន់តែធ្លាក់ដុនដាប់ ស្ទើរដល់ចំណុចសូន្យ រកតែជំរកគ្មាន។ មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ នាងបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវគេបុកបាក់ជើង និងរងរបួសធ្ងន់ធ្ងរទៀតផង។

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសិល្បៈខ្មែរមួយចំនួន បានបង្ហោះ និងបន្ត Share ចែករំលែកភ្ជាប់ជាមួយរូបភាព ស្ថិតក្នុងស្ថានភាពក្រលំបាក និងខ្លួនមានជំងឺរបស់អតីតតារាសម្តែង អ្នកនាង សំ ប៉ូលីដា ព្រមជាមួយនឹងការសេរសេរថា «ម្សិលមិញ ខ្ញុំបានបង្ហោះវីដេអូមួយ ដើម្បីស្វែងរកជំនួយសម្រាប់បងស្រី សំ ប៉ូលីដា ដោយមិនទាន់បានរូបភាព របស់បងស្រីយកមកបង្ហាញ..។ ឥឡូវបានរូបភាពហើយ គាត់កំពុងផ្ញើជីវិតនៅក្នុងភោជនីយដ្ឋានមួយ ដែលប្តីជាសន្តិសុខរបស់គាត់ ធ្វើការនៅទីនោះ!»។ 

ប្រភពដដែលនេះ បានបន្តថា កន្លែងដែលគាត់ (សំ ប៉ូលីដា) កំពុងសម្រាករាល់ថ្ងៃ គឺនៅខាងក្រោយតុគិតលុយ...។ តារាស្រីម្នាក់ដែលធ្លាប់តែបង្ហាញខ្លួន គ្រប់កម្មវិធីរបស់អ្នកសិល្បៈមិនថាតូច ឬធំតាំងពីខ្លួនល្បី រហូតមកដោយមិនធ្លាប់ប្រកាន់ឫក ក៏ចំកោងខ្លួន សព្វថ្ងៃកំពុងជួបប្រទះបញ្ហា ហិរញ្ញវត្ថុធ្ងន់ធ្ងរ គ្មានលទ្ធភាពចិញ្ចឹមកូនដល់ទៅ៤នាក់ ខណៈបងស្រីកំពុងធ្លាក់ខ្លួន មានជំងឺពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុងរសាត់តាមកម្មម្នាក់នេះ កំពុងត្រូវការជំនួយយ៉ាងខ្លាំង..»។

ប្រភពដដែលនេះបានបន្ថែមថា តើសប្បុរសដាច់ចិត្តឱបដៃមើល ភាពលំបាករបស់បងស្រីឬយ៉ាងណា? សប្បុរសជនដែលមានបំណង ឧបត្ថមដល់បងស្រី សំ ប៉ូលីដា សូមមេត្តាទំនាក់ទំនងមកលេខ ០៩៣ ៨២២ ២៦២ ឬ ០៩៦ ៥០០ ៣៤៥៦ បងប្រុស សាន ផានិត តារាចម្រៀង សូមអរគុណ។

សូមបញ្ជាក់ថា តារាកំប្លែង អ្នកនាង សំ ប៉ូលីដា តែងតែបង្ហាញវត្តមាននៅលើឆាកតន្រ្តី និងការសម្ដែងខ្សែភាពយន្ត ជាដើម ដើម្បីឲ្យបងប្អូនផ្ទុះសំណើច សើចក្អាកក្អាយ បាត់អស់ទុក្ខកង្វល់ ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទស្សនិកជនពុំសូវដែលបានឃើញតារាកំប្លែងរូបនេះ សម្ដែងទៀតឡើយ ទើបតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទើបដឹងថា នាងកំពុងតែរស់នៅក្នុងស្ថានភាពក្រលំបាកខ្លាំង រហូតដល់ថ្នាក់ផ្ទះខ្លួនឯង ក៏គ្មានស្នាក់នៅនោះដែរ។ ដូច្នេះមានតែអំពាវនាវដល់មិត្តសិល្បៈដូចគ្នា ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់នាង ក្នុងនាមជាខ្មែរដូចគ្នា ក្នុងគ្រាមានទុក្ខលំបាក ខណៈដែលមហាជនស្ទើរតែមិនជឿសោះថា ជីវិតរបស់តារាកំប្លែងមានឈ្មោះល្បីរាប់ឆ្នាំ លំដាប់ប្រទេសម្នាក់នេះ ធ្លាក់ខ្លួនដល់ថ្នាក់នេះទាល់តែសោះ៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload