វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំផ្លាញ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

គ្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឺមួយដែលឧស្សាហ៍កើតមានលើមនុស្សធំក្នុងនោះក៏មានកុមារដែរ។

គ្រួសក្នុងថង់ទឹកប្រមាត់អាចបណ្ដាលមកពីការថមថយចុះនៃកម្រិតជាតិកូឡេស្ដេរ៉ុលក្នុងរាងកាយមនុស្ស ។ គ្រួសក្នុងថង់ទឹកប្រមាត់អាចអនុញ្ញាតឱ្យអ្វីៗជ្រាបចូលយ៉ាងងាយ និងអាចឆ្លងប៉ារ៉ាស៊ីត បាក់តេរី និងសរីរាង្គផ្សេងទៀត នៅពេលវាឆ្លងកាត់ថ្លើម។

អ្នកអាចលាងសម្អាតវាដោយរូបមន្តធម្មជាតិខាងក្រោមនេះ។ អ្វីដែលអ្នកត្រូវការគឺ៖
– ប្រេងអូលីវ ១/២ ពែង
– ម៉ាញ៉េស្យូមស៊ុលផាត ឬហៅថា អំបិល Epsom Salt (អាចរកតាមផ្សារអនឡាញនៅស្រុកខ្មែរ) ៤ ស្លាបព្រាកាហ្វេ
– ទឹកក្រូចថ្លុង ទំហំធំ ១ ផ្លែ

ចំណាំ៖ អ្នកគួរតែធ្វើរូបមន្តនៅថ្ងៃដែលអ្នកទំនេរទាំងស្រុង។ ជៀសវាងប្រើប្រាស់រូបមន្តផ្សេង និងថ្នាំគ្រាប់មុន ឬអំឡុងពេលប្រើប្រាស់។ ហើយត្រូវប្រាកដថាអាហារដែលអ្នកបរិភោគមានជាតិខ្លាញ់ទាបទាំងអាហារពេលព្រឹកនិងថ្ងៃត្រង់។

* របៀបប្រើ
+ អ្នកមិនគួរផឹក ឬពិសាអាហារនៅម៉ោង ២ រសៀលទេ។
– លាយ Epsom salt ជាមួយនឹងទឹកស្អាត ៣ កែវ។
– ចាក់វាទុកក្នុងដបមួយ ឬ ស្មើកែវ ៤
– ទុកក្នុងទូទឹកកក។

+ នៅម៉ោង ៦ ល្ងាច
– អ្នកគួរតែផឹកទឹកនោះ ១ កែវ

+ នៅម៉ោង ៨ យប់
– ផឹកកែវទី ២ ។ ដោយពេលនោះអ្នកនឹងមិនមានអារម្មណ៍ឃ្លាននោះទេ បើទោះជាមិនបានញ៉ាំអ្វីតាំងពីម៉ោង ២ រសៀលក៏ដោយ។

+ នៅម៉ោង ៩ និង ៤៥ នាទីយប់
– ច្របាច់ទឹកក្រូចថ្លុងនោះទៅក្នុងពែងប្រេងអូលីវ ហើយផឹកវា។

+ ម៉ោង ១០ យប់
អ្នកត្រូវតែទម្រេតខ្លួននៅលើគ្រែដោយមិនមានចលនាសោះរយៈពេល ២០ នាទី។ ពេលនោះគ្រួសក្នុងថង់ប្រមាត់នឹងចាប់ផ្តើមហូរចេញ។

+ បន្ទាប់មកអ្នកគួរផឹកកែវទី ៣ ប៉ុន្តែត្រូវផឹកនៅមុនម៉ោង ៦ ព្រឹក។

+ បីបួនម៉ោងក្រោយ ត្រូវផឹកកែវទី ៤ ។ បន្ទាប់មក ២ ម៉ោង ត្រូវរកអ្វីទទួលទានខ្លះ។

អនុវត្តបែបនេះនឹងឱ្យអ្នករាគរូស ប៉ុន្តែអ្នកនឹងធូរស្បើយពីគ្រួសក្នុងថង់ប្រមាត់៕

ប្រភព៖ khmeread


Related Posts